ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​កញ្ចប់​ទ្រទ្រង់​សុខភាព​ដល់​កុមារ​រស់នៅ​ជាប់​ជាមួយ​ម្តាយ​ជា​ទណ្ឌិត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ដែល​ជា​ខួប​លើក​ទី​៧០​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​បាន​នាំ​យក​សម្ភារ​អំណោយ​មនុស្សធម៌​ជាក​ញ្ចា​ប់​ទ្រទ្រង់​សុខភាព​មក​ផ្តល់​ឲ្យ​កុមារ​តូច​ៗ​ដែល​រស់នៅ​ជាប់​ជាមួយ​ម្តាយ​ដែល​ជា​ពិរុទ្ធជន​ទណ្ឌិត និង​មាន​ផ្ទៃពោះ​ដែល​កំពុង​ជាប់​ឃុំឃាំង នៅ​ពន្ធ​ធនាគារ​ខេត្ត ។ គួរ​បញ្ជាក់​ថា…

ខេត្តបន្ទាយមានជ័យ ៖ ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ដែល​ជា​ខួប​លើក​ទី​៧០​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​បាន​នាំ​យក​សម្ភារ​អំណោយ​មនុស្សធម៌​ជាក​ញ្ចា​ប់​ទ្រទ្រង់​សុខភាព​មក​ផ្តល់​ឲ្យ​កុមារ​តូច​ៗ​ដែល​រស់នៅ​ជាប់​ជាមួយ​ម្តាយ​ដែល​ជា​ពិរុទ្ធជន​ទណ្ឌិត និង​មាន​ផ្ទៃពោះ​ដែល​កំពុង​ជាប់​ឃុំឃាំង នៅ​ពន្ធ​ធនាគារ​ខេត្ត ។

គួរ​បញ្ជាក់​ថា កុមារ​ទាំងនោះ គឺ​គ្មាន​ទោស​អ្វី​នោះ​ទេ​តែ​ជា​អកុសល​ត្រូវ​បង្ខំចិត្ត​រស់នៅ​ជាប់​ជាមួយ​ម្តាយ ជា​អ្នកទោស​ដែល​ភាគច្រើន គឺ​ប្រ​ព្រឹទ្ធ​លើ​បញ្ហា​គ្រឿងញៀន ឬ​អំពើ​ហិង្សា ។

លោក​លី សារី ប្រធាន​គណៈកម្មាធិកា​សាខា​កាកបាទក្រហម​ខេត្ត​មាន​ប្រសាសន៍​ថា កាកបាទក្រហមកម្ពុជា គឺជា​ស្ថាប័ន​មនុស្សធម៌​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ជា​ប្រធាន​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​លំបាក​របស់​បងប្អូន​ជា​និច្ច​មិន​ថា ប្រជាពលរដ្ឋ​ក្រលំបាក ឬ​ក៏​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នោះ​ក្តី​កាកបាទក្រហម​តែងតែ​ចុះ​ជួយ​ជា​និច្ច ដោយ​មិន​រើសអើង ឬ​ស្អប់ខ្ពើម​អ្វី​ឡើយ ។ លោក លី សារី បន្ត​ថា រាល់​អំណោយ​ទាំងអស់​ដែល​បាន​យក​ប្រគល់​ជូន​នា​ឱកាស​នេះ គឺ​បាន​មក​ពី​ការ​គៀងគរ​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ លោក​ឱ​ក​ញ៉ា អស់លោក លោកស្រី សប្បុរសជន​នានា នៅ​ក្នុង​ឪ​កាស​ធ្វើ​ទិវា​កាកបាទក្រហម​ថ្នាក់​ខេត្ត​ដែល​សាខា​កាកបាទក្រហម​ទទួល​បានជា​សម្ភារៈ​ថវិការ​សម្រាប់​ធ្វើការ​ផ្គត់ផ្គង់​ដល់​បងប្អូន​ទីទាល់​ក្រ​ចាស់ជរា ផ្ទុកមេរោគ​អេ​ដស៍​ជួប​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ។

ចុង​ក្រោយ​លោក លី សារី បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ដែល​កំពុង​ជាប់​ឃុំឃាំង​នោះ គឺ​ពេល​បាន​រួចខ្លួន​ពី​ទោស​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​នោះ​ត្រូវ​ធ្វើការ​កែប្រែ​ខ្លួន​ឲ្យ​បាន​ល្អ​គ្មាន​អំពើ​ហិង្សា​គ្មាន​ការ​ជួញដូរ​ធ្វើ​ជា​មនុស្ស​ល្អ មិត្ត​ល្អ កសាង​អភិវឌ្ឍន៍​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល ។

ក​ញ្ចា​ប់​ទ្រទ្រង់​សុខភាព​ដែល​បាន​យក​មក​ប្រគល់​ជូន​កុមារ​នា​ពេល​នេះ​រួម​មាន នំ​ធុង​១​ធុង ទឹកដោះគោឆៅ​១​ឡូ ទឹកដោះគោ​ខាប់​២​កំប៉ុង សាប៊ូ​កក់សក់​១​ដប សាប៊ូ​ដុំ​២​ដុំ ម្សៅ​លាប​ខ្លួន​១​ដប ក្រដាស​សើម​១​ដុំ អូ​វ៉ា​ន់ទី​ន​២៤​ក​ញ្ចា​ប់ ទឹក​សុទ្ធ​១​កេស ថ្នាំដុសធ្មេញ​១​ប្រអប់ សារុង​១ ក្រមា​ពោះគោ​ធំ​១ និង​ថវិកា​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ