ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហា​រ​ផ្អើល​​កណ្តាល​ក្រុង​ ស្លា.ប់​២​នាក់ របួស​ជាច្រើន​

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ បុរស​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ ឆ្នាំ​២០១៨ វេលា​ម៉ោង​២០យប់ បាន​បាញ់ប្រហារ​នៅ​កណ្ដាល​​ក្រុង ​STRASBOURG ក្បែរ​ផ្សារ​លក់​ឥ​វ៉ា​ន់​ណូអែល​មួយ…

ប្រទេស​បារាំង ៖ បុរស​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ ឆ្នាំ​២០១៨ វេលា​ម៉ោង​២០យប់ បាន​បាញ់ប្រហារ​នៅ​កណ្ដាល​​ក្រុង ​STRASBOURG ក្បែរ​ផ្សារ​លក់​ឥ​វ៉ា​ន់​ណូអែល​មួយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២​នាក់ ​និង​របួស​១០​នាក់​។

យោង​តាម​ព័ត៌មាន​ដំបូង​ៗ​ថា កាំភ្លើងស្វ័យប្រវត្តិ​មួយ​ដើម​ និង​កាំបិត​មួយ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​ប្រើ​។ ជន​​នោះ​​គេ​កំណត់​ដឹង​អត្តសញ្ញាណ ហើយ​កំពុង​តាម​រក​។ ខ្មាន់កាំភ្លើង​បាន​រត់គេច​ខ្លួន​តាម​រថយន្ត​មួយ​គ្រឿង​ ដោយ​ប្លន់​យក​ពី​អ្នក​រត់​តាក់​ស៊ី​ម្នាក់​ ដែល​មាន​សុវត្ថិ​ភាព និង​​សុខ​សប្បាយ​ទេ​។ តាម​អ្នក​បើករថយន្ត​តាក់​ស៊ី​នោះ​​បាន​និយាយ​ថា ​ជនសង្ស័យ​ត្រូវ​របួស​។

ផ្នែក​ប្រឆាំង​ភេរវកម្ម​នៃ​អយ្យការ​ក្រុងប៉ារីស ​បាន​បើក​ការ​ស៊ើ​ប​អង្កេត​។ ខ្មាន់កាំភ្លើង​ជា​អ្នកក្រុង​STRASBOURG អាយុ​២៩​ឆ្នាំ ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ជន​រ៉ា​ឌី​កាល់​ម្នាក់​។ រូបគេ​ត្រូវ​ចាប់ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​១១ ​ធ្នូ ពី​បទ​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ច្បាប់ ប៉ុន្តែ​ពេល​ចុះ​ទៅ​ចាប់ខ្លួន​គេ​ជន​នេះ​ពុំ​នៅផ្ទះ​ឡើយ​។ ពេល​តម្រួត​​ចូល​ឆែកឆេរ​ក្នុងផ្ទះ​របស់​គេ ប្រទះ​ឃើញ​គ្រាប់បែកដៃ​១​គ្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ