ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឈប់​ការ​សង់ផ្ទះ​ក្បែរ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង​នៅ​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សំណង់​រឹង​មាំ​ជា​ច្រើន​ខ្នង​ផ្ទះ​ដែល​កំពុង​សាងសង់​យ៉ាង​ព្រោងព្រៀត​នៅ​ប្រប​របង​ព្រ​លាន​យន្តហោះ​កងកេង ស្ថិត​ក្នុងភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​១១ ឆ្នូ ឆ្នាំ​២០១៨​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ សំណង់​រឹង​មាំ​ជា​ច្រើន​ខ្នង​ផ្ទះ​ដែល​កំពុង​សាងសង់​យ៉ាង​ព្រោងព្រៀត​នៅ​ប្រប​របង​ព្រ​លាន​យន្តហោះ​កងកេង ស្ថិត​ក្នុងភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​១១ ឆ្នូ ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ដឹកនាំ​ដោយ​លោក​ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ចុះ​ធ្វើការ​ណែនាំ​បញ្ឈប់​សកម្មភាព​សាងសង់​បន្ត​ទៀត​ស្រប​ពេល​ដែល​មាន​បណ្តឹង​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង​ស្នើរ​ទៅ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​សុំ​អន្តរាគមន៍ ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ការ​សាងសង់​ផ្ទះ (​សំណង់​រឹង​មាំ​) នេះ​លោក មេឃុំ​រង​ឃុំ​រាម​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា ចំពោះ​សំណង់​ជា​ច្រើន (​ប្រមាណ​៥​ទីតាំង​) ដែល​កំពុង​សាងសង់​នេះ​ខាង​ក្រុមការងារ​ឃុំ​រាម​បាន​ចុះ​ឃាត់​ជា​ញឹកញាប់​រួច​មក​ហើយ ប៉ុន្តែ​ពួក​គាត់ (​ប្រជាពលរដ្ឋ​ទាំងនោះ​) ពុំ​បាន​ស្តាប់​អាជ្ញាធរ​ដែនដី​ឡើយ​ដោយនៅ​តែ​បន្តសកម្មភាព​សាងសង់​ដដែល ។

ឆ្លើយ​តប​ទៅ​នឹង​បណ្តាញសារព័ត៌មាន​លោក ស កក្កដា អភិបាលស្រុក​ព្រៃ​នប់​បាន​ថ្លែង​បញ្ជាក់​ថា ដោយ​ផ្អែក​លើ​បណ្តឹង​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង​ស្នើរ​ទៅ​រដ្ឋបាល​ខេត្ត​ជុំវិញ​បញ្ហា​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​បាន​សាងសង់​សំណង់​រឹង​មាំ​នៅ​ជាប់​របង​ព្រ​លាន​យន្តហោះ​ដែល​បាន​ធ្វើ​អោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នូវ​បម្រាម​ក៏​ដូច​ជា សោ​ភ័​ណ្ឌ​ភាព​របស់​ព្រ​លាន​ជា​ពិសេស​ប៉ះពាល់​ដល់​ការ​ចុះ​ចត​នឹង​ហោះហើរ​ឡើង​របស់​យន្តហោះ​(​តាម​លក្ខណ​បច្ចេកទេស​) ។

លោក​បន្ត​ថា ការ​ចុះ​របស់​ក្រុមការងារ​នា​ពេល​នេះ​គ្រាន់តែ​ធ្វើការ​ណែនាំ​ផ្អាក​សកម្មភាព​សាងសង់​ទាំងស្រុង​ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​អោយ​បាន​ច្បាស់លាស់​ជា​មុន​សិន តែបើ​នៅ​បន្ត​សាងសង់​ទៀត​រដ្ឋបាល​ស្រុក និង​ចុះ​អនុវត្តន៍​ផ្លូវច្បាប់​ព្រោះថា ទីតាំង​នេះ​បើ​យើង​ពិនិត្យ​ជាបឋម​ទី​០១- វា​ស្ថិត​ក្នុង​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ទី​០២- វា​ស្ថិត​នៅ​គៀក​ផ្លូវ​ហោះហើរ និង​ទី​០៣- ពុំ​មានច្បាប់​សាងសង់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ។

ដោយឡែក​យោង​តាម​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​បាន​លួច​បង្ហើប​ថា ការ​សាងសង់​សំណង់​រឹង​មាំ​ជា​ច្រើន​បែប​នេះ គឺ​ដោយសារ​មាន​អ្នកមាន​អំណាច​ជា​ខ្នងបង្អែក និង​មាន​អ្នក​បំផុស​ថា ទាល់តែ​ធ្វើ​សំណង់​រឹង​មាំ​ទើប​អាជ្ញាធរ​ពុំ​ហ៊ាន​ធ្វើការ​ដោះ​ដូរ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​នេះ​ទើប​ជា​ហេតុ​ធ្វើ​សំណង់​ជា​ច្រើន​សាងសង់​ព្រម​ៗ​គ្នា​ដូច​ណាត់គ្នា​សង់​រយៈពេល​មិន​ដល់​ពីរ​ខែ​ផង​សំណង់​ថ្មី​ប្រមាណ​៥​ផ្ទះ​បាន​សាងសង់​រួចរាល់​នឹង​កំពុង​ចាប់ផ្តើម​សាងសង់​ជា​ច្រើន​ទីតាំង​ទៀត ។

គួ​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​សំណង់​ត្រង់​ចំណុច​នេះ (​ជាប់​របង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង ស្ថិត​ក្នុងភូមិ​រាម​ឃុំ​រាម​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​) កន្លង​មក​រដ្ឋបាល​ខេត្ត​ធ្លាប់​បាន​បង្ហើប​អោយ​ដឹង​ថា នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ដោយ​ធ្វើការ​ដោះ​ដូរ​ដី​របស់​ពលរដ្ឋ​ដែល​រស់នៅ​ទី​នេះ​ទៅ​កាន់​កន្លែង​ផ្សេង ដោយ​បាន​ជូនដំណឹង​ហាម​សាងសង់​សំណង់​គ្រប់​ប្រភេទ ដោយ​រក្សា​ភាព​ដើម ។ ប៉ុន្តែ​ស្រាប់តែ​ពេល​នេះ​បែ​ជា​មាន​សំណង់​រឹង​មាំ​ជា​ច្រើន​សាងសង់​ព្រម​ៗ​គ្នា ដូច​ណាត់​សាងសង់ ដែល​ជា​ហេតុ​ធ្វើ​អោយ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ