ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ល៉ឹង​! កម្ទេច​គ្រាប់​ចំនួន​៥៣៣៧​គ្រាប់​ត្រឹមតែ​១​ខែវិច្ឆិកា​២០១៨​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​របស់​អង្គការ Halo Tras ក៏​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ថា គិត​ចាប់ពី​ខែមករា​រហូត​មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​កងកម្លាំង​បោសសំអាត​មីន…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​របស់​អង្គការ Halo Tras ក៏​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ថា គិត​ចាប់ពី​ខែមករា​រហូត​មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​កងកម្លាំង​បោសសំអាត​មីន Halo Tras បោសសំអាត និង​កម្ទេច​គ្រាប់​បាន​ចំនួន​៥៣៣៧​គ្រាប់ ក្នុង​នោះ​មាន​គ្រាប់​មីន​ប្រឆាំង​ថ្មើរជើង​ចំនួន​១៧៨៣​គ្រាប់ មីនតោន​៤៥​គ្រាប់ និង​គ្រាប់​ចំនួន​៣៥០៩​គ្រាប់ ។

ការ​ថ្លែង​របស់​បុគ្គលិក​អង្គការ​ហេ​ឡូ​ត្រា​សបាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោកនាយ​ឧត្តមសេនីយ៍ មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ ពិសេស​ចុះ​ពិនិត្យ​សកម្ម​ដោះ​មីន​ក្នុង​ខេត្ត​ចំនួន​៣​ជាប់​ជាយ​ដែនកម្ពុជា​-​ថៃ ។ យោង​តាម​ព័ត៌មាន​ពី​ក្រសួងការពារជាតិ​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​អង្គភាព​ប្រតិបត្តិការ​សំអាត​មីន Halo Tras ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្ទឹង​ខៀវ​តេ​ជោ ឃុំ​ស្រអែម​ឃុំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ភូ​សាស្ត្រ​ភូមិ​អូរ​បី ឃុំ​អណ្តូង​បី ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ លោកនាយ​ឧត្តមសេនីយ៍ មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កម្ម​ពិសេស​លើ​កិច្ចការ​មីន​គ្រាប់​មិន​ទាន់​ផ្ទុះ និង​ការងារ​វិស្វកម្ម​កង​យោធពលខេមរភូមិន្ទ​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​សំណេះសំណាល និង​ពិនិត្យ​មើល​សកម្មភាព​បោសសំអាត​មីន​របស់​កងកម្លាំង​ប្រតិបត្តិការ​បោសសំអាត​មីន​អង្គកា Halo tras ដែល​កំពុង​ធ្វើ​សកម្មភាព​បោសសំអាត​មីន​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុងភូមិ​សាស្ត្រ ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ។

បើ​តាម​ប្រធាន​កងឯកភាព​បោសសំអាត​មីន​អង្គការ​ហេ​ឡូ​ត្រាស់​កម្ពុជា​លោក Lasha lomidze ប្រធាន​ប្រតិបត្តិការ​របស់​អង្គការ Halo ដែល​កំពុង​ធ្វើ​សកម្មភាព​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុងភូមិ​សាស្ត្រ​ព្រំដែន​ក្នុងស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ និង​លោក នី រ៉ា អ្នក​ប្រតិបត្តិការ​របស់​ហេ​ឡូ​ត្រាស់​កម្ពុជា​ប្រចាំ​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា អង្គការ Halo Tras បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩១ មាន​ការិយាល័យ​នៅ​ក្នុងស្រុក​អន្លុង​វែង ខេត្តឧត្តរមានជ័យ ហើយ​បាន​នឹង​កំពុង​ប្រតិបត្តិការ​រុករក​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​តំបន់​គ្រប់គ្រង​របស់​អង្គភាព​សកម្មភាព​កំចាត់​មីន Halo tras នេះ​ក្នុង​ខេត្តព្រះវិហារ និង​ខេត្ត​ឧត្តរ​មា​យ​ជ័យ ។

លោក ស្មាន់ មក​រា ប្រធាន​គ្រប់គ្រង​ក្រុម​ស្រាវជ្រាវ និង​កម្ទេច​គ្រាប់​របស់​អង្គការ Halo Tras ក៏​បានបញ្ជាក់​ដែរ​ថា គិត​ចាប់ពី​ខែមករា​រហូត​មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​កងកម្លាំង​បោសសំអាត​មីន Halo Tras បោសសំអាត និង​កម្ទេច​គ្រាប់​បាន​ចំនួន​៥៣៣៧​គ្រាប់ ក្នុង​នោះ​មាន​គ្រាប់​មីន​ប្រឆាំង​ថ្មើរជើង​ចំនួន​១៧៨៣​គ្រាប់ មីនតោន​៤៥​គ្រាប់ និង​គ្រាប់​ចំនួន​៣៥០៩​គ្រាប់ ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​សកម្មភាព​កំចាត់​មីន​របស់ Halo Tras ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​នា​ពេល​នោះ លោកនាយ​ឧត្តមសេនីយ៍ មាស សុភា បាន​កោតសរសើរ​ចំពោះ​ស្មារតី​នៃ​ការ​លះបង់​ខ្ពស់ ដើម្បី​សម្រេច​ភារកិច្ច​ដ៍​លំបាក​នេះ​ក្នុង​ការ​រំដោះ​ដីធ្លី​ដែល​សម្បូរ​គ្រាប់​ដោយសារ​សង្គ្រាម​ជូន​ប្រជាពលរដ្ឋ ៕

កែសម្រួលដោយ