ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តព្រះវិហារ​សម្រេច​យក​រចនា​បទ​គោ​បុ​រ​ទី​៥​សាងសង់​រង្វង់​មូល​ទីប្រជុំជន

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ខេត្តព្រះវិហារ​បាន​សម្រេច​ជ្រើស​យក​រចនា​បទ​គោ​បុ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​សម្រាប់​សាងសង់​រង្វង់​មូល​ទីប្រជុំជន​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ក្នុង​គោលបំណង​កែ​លំអរ​សោ​ភណ្ឌ​ភាព​ទីប្រជុំជន​មួយ​នេះ​កាន់តែ​ស្រស់​ស្អាត​ជា​ពិសេស​នោះ​បង្ហាញ​នូវ​តម្លៃ​នៃ​បេតិកភណ្ឌ​ពិភពលោក និង​ភាព​លេចធ្លោ​នៃ​រចនា​បទ​គោ​បុ​រ​ទី​៥ នៃ​ប្រាសាទព្រះវិហារ ។ ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ដល់​អ្នកដំណើរ​ឆ្លងកាត់ និង​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​មក​ស្នាក់​នៅ…

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ខេត្តព្រះវិហារ​បាន​សម្រេច​ជ្រើស​យក​រចនា​បទ​គោ​បុ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​សម្រាប់​សាងសង់​រង្វង់​មូល​ទីប្រជុំជន​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ក្នុង​គោលបំណង​កែ​លំអរ​សោ​ភណ្ឌ​ភាព​ទីប្រជុំជន​មួយ​នេះ​កាន់តែ​ស្រស់​ស្អាត​ជា​ពិសេស​នោះ​បង្ហាញ​នូវ​តម្លៃ​នៃ​បេតិកភណ្ឌ​ពិភពលោក និង​ភាព​លេចធ្លោ​នៃ​រចនា​បទ​គោ​បុ​រ​ទី​៥ នៃ​ប្រាសាទព្រះវិហារ ។

ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ដល់​អ្នកដំណើរ​ឆ្លងកាត់ និង​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​មក​ស្នាក់​នៅ និង​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​កាន់តែ​ច្រើន​។

ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​រង្វង់​មូល​ថ្មី​នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨​នេះ ឯកឧត្តម មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​លើ​កិច្ច​មីន យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​វិស្វកម្ម​កង​យោធពលខេមរៈភូមិន្ទ មាន​ប្រសា​ស៍​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន សមិទ្ធផល​នានា​បាន​កើតឡើង​យ៉ាងច្រើន​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​រួម​មាន​ផ្លូវ​គមនាគមន៍​ប្រព័ន្ធ​ធារាសាស្ត្រ និង​សមិទ្ធិ​ផល​ជា​ច្រើន​ទៀត ។

ជាក់ស្តែង​សម្រាប់​ខេត្តព្រះវិហារ​ដែល​ជា​ខេត្ត​មួយ​នៅ​តាម​បណ្តោយ​ព្រំដែន​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ក៏​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​ដូច​ខេត្ត​ក្រុង​នានា​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ​មាន​ប្រសាសន៍​ថា ការ​ជ្រើស​យក រចនា​បទ​គោ​បុ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​សម្រាប់​សាងសង់​រង្វង់​មូល​ទីប្រជុំជន ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​នេះ​ឡើង​មិន​ត្រឹមតែ​បាន​កែ​លំអរ​សោ​ភណ្ឌ​ភាព​ទីប្រជុំជន​មួយ​នេះ​កាន់តែ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ម្យ៉ាងទៀត​នោះ​ដើម្បី​បង្ហាញ​នូវ​តម្លៃ​នៃ​បេតិកភណ្ឌ​ពិភពលោក និង​ភាព​លេចធ្លោ​នៃ​រចនា​បទ​គោ​បុ​រ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​កាន់តែ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ដល់​អ្នកដំណើរ​ឆ្លងកាត់ និង​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​មក​ស្នាក់​នៅ​ឃុំ​ស្រឯម និង​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​កាន់តែ​ច្រើន​ឡើង​។

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​រង្វង់​មូល​ស្រអែម​ថ្មី​នេះ គឺជា​ការ​ផ្តួចផ្តើម​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា​អភិបាល​ខេត្តព្រះវិហារ និង​សមិទ្ធផល​ជា​ច្រើន​ត្រូវ​បាន​កើតឡើង​ដូច​ជា ផ្លូវភ្លោះ​នៅ​ក្នុង​ទីរួមខេត្ត​រង្វង់​មូល​តម្កល់​រូបសំណាក​អ្នក​ស​ច្ចាំ​ង​ភ្នំ​ត្បែង (​លោកតា​សួង​) នៅ​ស្រុក​គូលែន ជាដើម ។

លោក​បន្ត​ទៀត​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ខេត្តព្រះវិហារ​មានការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ និង​ប្រែក្លាយ​ខេត្ត​មួយ​នេះ​ពី​ខេត្ត​ដែល​ស្ងប់ស្ងាត់​ប្រែ​មក​ខេត្ត​ដែល​មាន​សភាព​អ៊ូអរ​ជាង​មុន​ច្រើន ។ លោក​បន្ថែម​ថា ការ​កសាង​រង្វង់​មូល​ថ្មី​នៅ​ឃុំ​ស្រអែម​នេះ គឺ​សមិទ្ធផល​ថ្មី​មួយទៀត និង​បាន​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែល​ចំណាយ​ថវិកា​បាន​មក​ពី​ការ​ឧបត្ថម្ភ​របស់​ថ្នាក់ដឹកនាំ និង​សប្បុរសជន​នានា​ក្នុង​ខេត្តព្រះវិហារ​ជា​ច្រើន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ