ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មួយថ្ងៃ​ ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១១ ខែធ្នូ ឆ្នាំ​២០១៨​កើតឡើង​១០​លើក (​យប់​៨​លើក​)​ ស្លាប់​ប្រុស​៦​នាក់ របួសធ្ងន់​៧​នាក់​ (​ស្រី​២​នាក់​) របួសស្រាល​៤​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១១ ខែធ្នូ ឆ្នាំ​២០១៨​កើតឡើង​១០​លើក (​យប់​៨​លើក​)​ ស្លាប់​ប្រុស​៦​នាក់ របួសធ្ងន់​៧​នាក់​ (​ស្រី​២​នាក់​) របួសស្រាល​៤​នាក់ (​ស្រី​២​នាក់​)​ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​២​នាក់​,​ប្រជែង​៤​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៦​នាក់ ម៉ូតូ​ស្លាប់​៤​នាក់ (​មិន​ពាក់មួក​៤​នាក់​) ថ្មើរជើង​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក ស្លាប់​៣​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​៤​លើក ស្លាប់​១​នាក់​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​, យាន​ផ្សេង​ៗ៣​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​៤​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ផ្លូវ​ខេត្ត​៦​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៤​លើក ស្លាប់​២​នាក់ របួស​៦​នាក់​, ខេត្តបាត់ដំបង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តពោធិ៍សាត់​១​លើក ស្លាប់​១​នាក់​, ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់ និង​ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៤១៩៣​គ្រឿង (​ម៉ូតូ​៥៤%) មធ្យោ
បាយ​ល្មើស​១០៧១​គ្រឿង​(៧៨%) អប់រំ​៤១៥​គ្រឿង (​ម៉ូតូ​៦៧%) មធ្យោបាយ​ពិន័យ​៦៥៦​គ្រឿង ​(​ម៉ូតូ​
៨៦%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​៥០​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣០៥២​គ្រឿង អប់រំ​២៣៩​គ្រឿង ពិន័យ​ចំនួន​សរុប​៥៣៧​គ្រឿង (​មួក​៤១៦​គ្រឿង កញ្ចក់​១២២​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៩​គ្រឿង) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ