ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ទណ្ឌកម្ម​មន្ត្រីជាន់ខ្ពស់​៣​នាក់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១០​ធ្នូ ប្រកាស​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ប្រឆាំង​ម​ន្ទ្រី​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​៣​រូប ពី​បទ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​។ ក្រសួង​រតនាគារ​អា​មេ​រិ​ក​និយាយ​ថា ក្នុង​ចំណោម​អ្នក​ទទួលខុសត្រូវ​ទាំង​៣​នាក់ ដែល​រង​ទណ្ឌកម្ម​មាន លោក​RYONG HAE…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១០​ធ្នូ ប្រកាស​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ប្រឆាំង​ម​ន្ទ្រី​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​៣​រូប ពី​បទ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​។

ក្រសួង​រតនាគារ​អា​មេ​រិ​ក​និយាយ​ថា ក្នុង​ចំណោម​អ្នក​ទទួលខុសត្រូវ​ទាំង​៣​នាក់ ដែល​រង​ទណ្ឌកម្ម​មាន លោក​RYONG HAE CHOE​ទីប្រឹក្សា​ជំនិត​បំផុត​ម្នាក់​របស់​មេដឹកនាំ​កូ​រ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ដែល​ជា​អ្នកដឹកនាំ​ផ្នែក​ត្រួតពិនិត្យ​និង​ចាត់តាំង​របស់​បក្ស​ពលករ​កូរ៉េ​។ អ្នក​ទទួលខុសត្រូវ​២​នាក់​ទៀត​ដែល​រង​ទណ្ឌកម្ម​គឺ​លោក KYONG THAEK JONG រដ្ឋមន្ត្រី​សន្តិសុខ​រដ្ឋ​និង​លោក​KWANG HO PAK​នាយក​ផ្នែក​ឃោសនា​។

ការ​ដាក់​ទណ្ឌកម្ម​ដែល​រួម​មានការ​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ និង​ហាម​ការ​ទូទាត់​ជាមួយ​គ្រប់​មនុស្ស​ដែល​រស់នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​ប្រកាន់​យក​ជា​ការ​ឆ្លើយ​តប ចំពោះ​ការ​រំលោភ​ស​ទ្ធិ​មនុស្ស និង​ការ​ត្រួតពិនិត្យ​តាមដាន​មនុស្ស​របស់​ក្រុង​ព្យុ​ង​យ៉ាង​។ ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​នោះ គឺ​ជួន​ពេល​គ្នា​នឹង​ការ​ចេញផ្សាយ​របាយការណ៍​ប្រចាំឆមាស​មួយ របស់​ក្រសួងការបរទេស​អា​មេ​រិ​ក ស្ដី​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង​។

លោក​ROBERT PALLADINO​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក ក្នុង​សេចក្ដី​ប្រកាស​មួយ​ភ្ចា​ប់​របាយការណ៍​នោះ​និយាយ​ថា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង នៅ​តែ​អាក្រក់​ជាងគេ​បំផុត​លើ​ពិភពលោក ក្នុង​នោះ​រួម​មានការ​សម្លាប់​ក្រៅច្បាប់ ការ​ចាប់បង្ខំ​ឲ្យ​ធ្វើការ ការ​ធ្វើ​ទារុណកម្ម ការ​ឃុំខ្លួន​អូស​បន្លាយពេល​យូរ ការ​រំលោភ​បំពាន ការ​បង្ខំ​ឲ្យ​រំលូតកូន​និង​ការ​ចាប់រំលោភ​រួម​ភេទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ