ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! លេង​មួយ​ក្បាច់​បាន​ទាំង​ប្រាណ អស់ទាំង​ទ្រព្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ស្ត្រី​ម្នាក់​ទៀត​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​ជួយ​រក​យុត្តិធម៌ ដោយ​នាង​ចោទប្រកាន់​ថា បុរស​នោះ​គឺជា​អតីត​គូស្នេហ៍​របស់​នាង​រស់នៅ​ជាមួយ​គ្នា​ក្រោម​ដំបូលផ្ទះ​តែ​មួយ​ជាង​១​ឆ្នាំ ប៉ុន្តែ​ទីបំផុត​បោក​យក​គ្រឿងអលង្ការ​អស់​១​តម្លឹង និង​លុយ​៥០០​ដុល្លារ រួច​គេចខ្លួន​បាត់​២​ឆ្នាំ​មក​ហើយ ទើបតែ​ចុង​ក្រោយ​នេះ​នាង​ប្រទះ​ឃើញ​កំពុង​អង្គុយ​ផឹក​កាហ្វេ​ក៏​ឃាត់ខ្លួន​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ស្ត្រី​ម្នាក់​ទៀត​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​ជួយ​រក​យុត្តិធម៌ ដោយ​នាង​ចោទប្រកាន់​ថា បុរស​នោះ​គឺជា​អតីត​គូស្នេហ៍​របស់​នាង​រស់នៅ​ជាមួយ​គ្នា​ក្រោម​ដំបូលផ្ទះ​តែ​មួយ​ជាង​១​ឆ្នាំ ប៉ុន្តែ​ទីបំផុត​បោក​យក​គ្រឿងអលង្ការ​អស់​១​តម្លឹង និង​លុយ​៥០០​ដុល្លារ រួច​គេចខ្លួន​បាត់​២​ឆ្នាំ​មក​ហើយ ទើបតែ​ចុង​ក្រោយ​នេះ​នាង​ប្រទះ​ឃើញ​កំពុង​អង្គុយ​ផឹក​កាហ្វេ​ក៏​ឃាត់ខ្លួន​តែ​ម្ដង កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ហាង​កាហ្វេ​មួយ​កន្លែង ទល់មុខ​ផ្សារ​ពោធិ៍​ចិន​តុង ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ខាងលើ​និយាយ​ប្រាប់​ឲ្យ​នគរបាល​ថា នាង​ឈ្មោះ ស៊ិ​ន សុខ​ជូ អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​កាហ្វេ​នៅ​ផ្សារ​ពោធិ៍​ចិន​តុង ចំណែក​បុរស​កំហូច​ខាងលើ​ឈ្មោះ នុ​ន ផល្លា អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា គាត់​គឺជា​អ្នក​កាហ្វេ ហើយ​បុរស​ខាងលើ​តែង​តែង​ចូល​ទៅ​ផឹក​កាហ្វេ​ក្នុង​ហាង​គាត់​ជា​ប្រចាំ បន្ទាប់​ពី​ស្គាល់គ្នា​២​ឆ្នាំ​ក៏​ក្លាយទៅជា​ស្នេហា ។

មិនតែប៉ុណ្ណោះ​សម្រេចចិត្ត​រស់នៅ​ជាមួយ​គ្នា​ក្រោម​ដំបូលផ្ទះ​តែ​មួយ ហើយ​គាត់​ចាត់​ទុក​បុរស​នោះ​ជា​ប្ដី​ថែម​ទៀត​ផង​។ ប៉ុន្តែ​ភាព​ផ្អែមល្ហែម​បាន​តែ​មុន​ដំបូង​ប៉ុណ្ណោះ ក្រោយមក​តែង​យកឈ្មោះ​ឧកញ៉ា​២​នាក់​គំរាមកំហែង​គាត់​គ្រប់ពេល លុះ​រស់នៅ​ជាមួយ​គ្នា​ជាង​១​ឆ្នាំ​បុរស​នេះ​បោក​យក​ទាំង​ខ្លួនប្រាណ ព្រមទាំង​គ្រឿងអលង្ការ​១​តម្លឹង និង​លុយ​៥០០​ដុល្លារ​ពី​គាត់ រួច​ចាកចេញ​ទៅ​បាត់​។

ប្រភព​ខាងលើ​បន្ត​ថា ក្រោយមក​នាង​ខ​ល​ទាមទារ​លុយ និង​គ្រឿងអលង្ការ​មក​វិញ​ជា​បន្តបន្ទាប់ ប៉ុន្តែ​បុរស​នេះ​មិន​ត្រឹមតែ​មិន​ព្រម​ឲ្យ​ទេ ថែម​ទាំង​គំរាម​សម្លាប់​នាង​ចោល​ទៀត​ផង​។ បើ​គិត​រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ រយៈពេល​២​ឆ្នាំ​មក​ហើយ ដែល​គាត់​តាម​រក​ជន​នេះ​ដើម្បី​ទារ​យក​លុយ​និង​គ្រឿងអលង្ការ​របស់​គាត់​មក​វិញ ប៉ុន្តែ​រក​មិនឃើញ​សោះ​។ ចុង​ក្រោយ​គាត់​ទទួល​ដំណឹង​ថា ជន​នេះ​លួច​ទៅ​រៀប​ការ​ប្រពន្ធ​ថ្មី និង​រស់នៅ​ក្នុង​បុរី​លឹ​ម​ឈាង​ហាក់ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ លុះដល់​ថ្ងៃ​កើតហេតុ​ស្រាប់តែ​ប្រទះ​ឃើញ​ជន​នេះ​កំពុង​អង្គុយ​ផឹក​កាហ្វេ​ក្នុង​ហាង​កាហ្វេ​កើតហេតុ​ខាងលើ ទើប​គាត់​ចូល​ទៅ​ចាប់​ក្របួច​.​ក​អាវ​ដើម្បី​ទារ​លុយ និង​គ្រឿងអលង្ការ​មក​វិញ បង្ក​ឲ្យ​មានការ​ប្រវាយប្រតប់​គ្នា​ផ្អើល​ពេញ​ហាង​កាហ្វេ​និង​ផ្សារ​ពោធិ៍​ចិន​តុង​តែ​ម្ដង​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មានរឿង​ប្រទូស្ត​រាយ​គ្នា​បែប​នេះ​កម្លាំង​ចេញ​អន្តរាគមន៍​នាំ​អ្នក​ទាំង​២​នាក់​ទៅ​កាន់​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​សម្របសម្រួល​គ្នា​។ ខណៈនោះ​ស្រាប់តែ​ជន​នេះ​ស្រែក​ឡូឡា​យកឈ្មោះ​ឧកញ៉ា​២​នាក់​មក​ប្រើ​គំរាមកំហែង​ទាំង​អតីត​គូស្នេហ៍ និង​នគរបាល​ថែម​ទៀត​។ ប៉ុន្តែ​ស្ត្រី​ខាងលើ​សម្រេច​មិន​ប្ដឹងប្ដល់ និង​ចោលលុយ ព្រមទាំង​អលង្ការ ដោយ​គ្រាន់តែ​សុំ​ឲ្យ​នគរបាល​ជួយ​ធ្វើ​កិច្ចសន្យា​ឈប់​គំរាមកំហែង​សម្លាប់​នាង​តទៅ​ទៀត​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ