ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្តន្ទាទោស​មេ​សហជីព​៥ និង​ប្រធាន​សមាគម​ម្នាក់​ដាក់​ពន្ធនាគា​២​ឆ្នាំ​និង​៦​ខែ​តែ​ព្យួរទោស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី​ម វណ្ណៈ នៅ​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៨ បាន​ប្រកាស​សាលក្រម​សម្រេច​កែ​ប្រៃ​បទ​ចោទ​លើ​ប្រធាន​សហជីព​ចំនួន​៥​នាក់ និង​ប្រធាន​សមាគម​ម្នាក់…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី​ម វណ្ណៈ នៅ​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៨ បាន​ប្រកាស​សាលក្រម​សម្រេច​កែ​ប្រៃ​បទ​ចោទ​លើ​ប្រធាន​សហជីព​ចំនួន​៥​នាក់ និង​ប្រធាន​សមាគម​ម្នាក់ ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​៦​ខែ តែ​ទោស​នេះ​ត្រូវ​ព្យួរ និង​បង្គាប់​អោយ​រួម​គ្នា​សង​សំណង​ទៅ​ដើមបណ្ដឹង​ចំនួន​២​នាក់ ចំនួន​៣៥​លាន​រៀល​។

សាលក្រម​នេះ​ប្រកាស​កំបាំង​មុខ​ជនជាប់ចោទ តែ​ចាត់​ទុក​ចំពោះ​មុខ​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។ ជនជាប់ចោទ​ទាំង​៦​នាក់​រួម​មាន​១- លោក អាត់ ធន់ ប្រធាន​សហជីព ស៊ី​កា​ឌូ ។ ២- លោក រ៉ុ​ង ឈុ​ន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​រា​ជ្រ ។ ៣- លោក ជា មុន្នី ។ ៤- លោកស្រី ម៉​ម យឹ​ម ។ ៥- លោកស្រី​យ៉ាង សោភ័ណ ។ ៦- លោក ប៉ាវ ស៊ី​ណា ។


លោក​ចៅក្រម អ៊ឹម វណ្ណៈ ជា​ចៅក្រម​ជំនុំ​ជំ​រះ​លោក លី សុ​ផា​ណា​ជា​តំណាង​អយ្យការ​បាន​ផ្ដើម​ចោទប្រកាន់​មេ​សហជីព និង​មេ​សមាគម​ទាំង​៦​នាក់ ពី​បទ​១ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ២-​បទ​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ៣- គំរាមកំហែង​ថា នឹង​ធ្វើ​អោយ​មានការ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ បទ​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរ​សាធារណៈ ។

ជនជាប់ចោទ​ប្រព្រឹត្ត​នៅ​មុខ​ចំណុច​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ធោ​ធ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​០៣ មក​រា ឆ្នាំ​២០១៤ បទល្មើស​ដែល​មាន​ចែង​អោយ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២១៨ មាត្រា​៤១១ មាត្រា​៤២៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៧៨​នៃ​ច្បាប់​ស្ដី​ពី​ចរាចរ​ផ្លូវគោក ។ សវនាការ​នេះ​ដោយសារ​តែ​គ្មាន​វត្តមាន​ជន​ត្រូវ​ចោទ​តុលាការ​បាន​ត្រឹមតែ​សាកសួរ​មន្ត្រី​នគរបាល​២​នាក់ ដែល​រង​របួស​ក្នុង​ហេតុ​ការ​នៃ​អំពើ​ហិង្សា​នោះ ។

ក្នុង​នោះ​មាន​ម្នាក់​ដក​ពាក្យ​ឈប់​ប្ដឹង និង​ម្នាក់​ទៀត​មាន​របួស​ខ្វាក់​ភ្នែក​ប្ដឹង​ទាមទារ​សំណង​១​ម៉ឺន​ដុល្លារ និង​ការ​អាន​ចម្លើយ​ពួក​ជនជាប់ចោទ​នៅ​តំណាក់កាល​ចៅក្រម​ស៊ើបសួរ​ប៉ុណ្ណោះ ដែល​ចម្លើយ​ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​បដិសេធ​ថា មិន​បាន​នៅ​កន្លែង​កើតហេតុ ឬ​ដឹកនាំ​ការ​ធ្វើ​បាតុកម្ម​នោះ​ទេ ។
ប្រភព​ពី​តុលាការ​ថា ចំណែក​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ជី​ម៉ាក់ ដែល​តំណាង​អោយ​រោងចក្រ​កាត់​ដែរ​ជាង​២០០​រង​គ្រោះ ដោយ​រលក​អំពើ​ហិង្សា​បាន​សម្រេច​ដក​ពាក្យ​ឈប់​ប្ដឹង​មេ​ៗ​សហជីព និង​សមាគម​គ្រូបង្រៀន​របស់​លោក រ៉ុ​ង ឈុ​ន ដែល​ពាក្យ​ឈប់​ប្ដឹង​ទើបតែ​ដាក់​ចូល​តុលាការ នៅ​ថ្ងៃ​ទី​០៥ ធ្នូ ឆ្នាំ​២០១៨​នេះ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សវនាការ​នេះ​តុលាការ​បាន​ចាក់​ស្លាយ​វី​ដេ​អូរ​ពី​សកម្មភាព​បង្ក​ហិង្សា​ដោយ​ក្រុម​កម្មករ​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​យ៉ាង​ពុះកញ្ជ្រោល​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​នានា ។ ស្ដែ ង​ពី​ទ​ង្វើ​ហិង្សា​នេះ​តំណាង​អយ្យការ​បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​រក្សា​ទុក​បទ​ចោទ​អោយ​នៅ​ជា​ធរមាន និង​ស្នើ​អោយ​ចៅក្រម​សម្រេច​តាម​នីតិវិធី ៕

កែសម្រួលដោយ