ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាការពិត ទង្វើចិនទាំង៩នាក់នេះ​ ធ្វើឱ្យប៉ះពាល់សង្គមខ្មែរ​ខ្លាំង​ណាស់​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​ ជនជាតិ​ចិន​៩​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​ចែកចាយ​រូបភាព​ និង​សម្ភារ​អាសអាភាស​នៃ​កុមារ​តាម​អុ​ី​ន​ធើរ​ណែ​ត ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខេត្ត សហ ការ​ជាមួយ​កម្លាំង​នគរបាលក្រុង​សៀមរាប និង​កម្លាំង​នគរបាល​តាម​មូលដ្ឋាន​…

ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​ ជនជាតិ​ចិន​៩​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​ចែកចាយ​រូបភាព​ និង​សម្ភារ​អាសអាភាស​នៃ​កុមារ​តាម​អុ​ី​ន​ធើរ​ណែ​ត ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខេត្ត សហ ការ​ជាមួយ​កម្លាំង​នគរបាលក្រុង​សៀមរាប និង​កម្លាំង​នគរបាល​តាម​មូលដ្ឋាន​ ដឹកនាំ​ដោយ​លោក​ឧត្តមសេ នីយ៍​ត្រី ជា គឺ​ម​សាន ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បង្ក្រាប​នៅ​ទីតាំង​ចែកចាយ​រូបភាព​ និង​សម្ភារ​អាសអាភាស​នៃ​កុមារ​ចំនួន​៣​ផ្សេង​គ្នា ​ក្នុង​ក្រុង​សៀមរាប ។

ជនជាតិ​ចិន​ទាំង​៩​នាក់ ក៏​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំ​រឿង​​បញ្ជូន​បន្ត​ទៅ​តុលាការ ។ ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៩​នាក់​នេះ​ បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ នៅ​៣​ទីតាំង​ផ្សេង​គ្នា​ ក្នុង​ក្រុង​សៀមរាប ។ លោក​ឧត្តមសេនីយ៍ត្រី ជា គឺ​ម​សាន ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាន​ប្រាប់​ឱ្យ​​ដឹង​ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១០ ធ្នូ ថា ការ​ចុះ​បង្ក្រាប​ករណី​ចែកចាយ​រូបភាព​ និង​សម្ភារ​អាសអាភាស​នៃ​កុមារ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើរ​​ណែ​ត​នេះ កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ។

លោក​បាន​បញ្ជាក់​ថា ​ទីតាំង​ទី​១-​នៅផ្ទះ​លេខ​E២១ ក្នុង​បុរី​អាក់​ខេត ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​បាន​ម្នាក់​រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ។ ទី​២-​ផ្ទះ​វីឡា​ជួល​ក្នុង ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​៥​នាក់ រួម​វត្ថុ​តាង​មួយ​ចំនួន ទី​៣-​បន្ទប់​លេខ​៣០៥ ក្នុងផ្ទះ​សំណាក់​មហា​មាន​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ឃាត់ខ្លួន​មនុស្ស​៣​នាក់​រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ។

លោក​បាន​បញ្ជាក់​ទៀត​ថា ជនជាតិ​ចិន​ទាំង​៩​នាក់​ដែល​ឃាត់ខ្លួន​រួម​មាន ៖ទី​១-​ឈ្មោះ PAN ZHIFU ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៨ ។ ទី​២-​ឈ្មោះHUANGXINFA ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៥ ។ទី​៣-​ឈ្មោះ HUANG FULONG ភេទ​ប្រុស កើត​ឆ្នាំ​១៩៩១ ។ទី​៤-​ឈ្មោះ WEIJIBO ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ។ ទី​៥-​ឈ្មោះ GUSH ENG FENG ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៨ ។
ទី​៦-​ឈ្មោះ LI WEIMING ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៣ ។ ទី​៧-​ឈ្មោះ PAN XIADONG ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៧ ។ ទី​៨-​ឈ្មោះ PAN ZONGJI ភេទ​ប្រុស កើត​ឆ្នាំ​១៩៨២ ទី​៩-​ឈ្មោះ DAI GUANGQIANG ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៤ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ជនជាតិ​ចិន​ទាំង​៩​នាក់​នោះ ​ត្រូវ​បាន​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឱ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៩​នាក់ និង​វត្ថុ​តាង​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​តុលាការខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១០ ធ្នូ ដើម្បី​ចាត់ការ​បន្ត ។ វត្ថុ​តាង​ដែល​បាន​រឹបអូស​មាន​លេប​ថប​៦​គ្រឿង និង​ទូរស័ព្ទ​ដៃ​៣០​គ្រឿង​ដែល​ជា​ឧបករណ៍​សម្រាប់​បង្ហោះ​រូបភាព​អាសអាភាស​របស់​កុមារ ៕​

អត្ថបទសរសេរ ដោយ