ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​បែប​ធម្មជាតិ

5 ឆ្នាំ មុន

តើ​យើង​អាច​ដោះស្រាយ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​តាម​បែប​ធម្មជាតិ ងាយ​ៗ​បាន​ដែរ​ឬទេ ? វិធី​ព្យាបាល​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​តាម​រយៈ​ការ​ទទួលទាន​អាហារ​មួយ​ចំនួន​ដូច​ខាងក្រោម ៖ ១. ផ្លែ​ចេក ៖ ទទួលទាន​ចេក​មួយ​ភ្លាម ប្រសិនបើ​អ្នក​ជួប​ប្រទះ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ…

តើ​យើង​អាច​ដោះស្រាយ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​តាម​បែប​ធម្មជាតិ ងាយ​ៗ​បាន​ដែរ​ឬទេ ? វិធី​ព្យាបាល​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​តាម​រយៈ​ការ​ទទួលទាន​អាហារ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១. ផ្លែ​ចេក ៖ ទទួលទាន​ចេក​មួយ​ភ្លាម ប្រសិនបើ​អ្នក​ជួប​ប្រទះ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ។ ជាតិ​ម្សៅ​ដែល​ផ្លែ​ចេក​មាន​ផ្ទុក​នឹង​ធ្វើ​ឲ្យ​អ្នក​ធូរស្រាល​ពី​អាការ​នៃ​ជំងឺ​បាន​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ចេក​ដែល​អ្នក​យក​មក​ទទួលទាន គឺ​ទុំ​ល្អ​ហើយ ក៏​ព្រោះ​ចេក​ខ្ចី​អាច​ធ្វើ​ឲ្យ​អាការ​កាន់តែ​អាក្រក់​ឡើង ។

២. យ៉ា​អ៊ួ​រ ៖ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា យ៉ា​អួរ​គឺ​ល្អ​សម្រាប់​ពោះវៀន ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា បង្អែម​មួយ​ប្រភេទ​នេះ​ក៏​ល្អ​ក្នុង​ការ​កម្ចាត់​អាការ​នៃ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ដែរ ? ដូច្នេះ​ចាប់ពី​ពេល​នេះ​ទៅ ប្រសិនបើ​អ្នក​ពិបាក​ក្នុង​ខ្លួន​ដោយសារ​ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ ចូរ​ទទួលទាន​យ៉ា​អ៊ួ​រ ។

៣.​ទឹកដោះគោ​ស្រស់ ៖ ត្រឹមតែ​១​កែវ នៃ​ទឹកដោះគោ​ស្រស់​ក៏​អាច​បំបាត់​អាការ​នៃ​ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​បាន​ដែរ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ទឹកដោះគោ និង​អាហារ​ផ្សំ​ឡើង​ពី​ជាតិ​ទឹកដោះគោ​ដទៃ​ទៀត​អាច​បង្ក​ឲ្យ​មានការ​កើនឡើង​នៃ​ទឹក​អាស៊ីត​ចំពោះ​មនុស្ស​មួយ​ចំនួន ។

៤. ទឹក ៖ ប្រសិនបើ​ទឹកដោះគោ​បែរជា​ធ្វើ​ឲ្យ​អាការ​របស់​អ្នក​កាន់តែ​អាក្រក់​ជាង​មុន ចូរ​ទទួលទាន​ទឹក​ធម្មតា​១​កែវ​ជំនួស​វិញ ។ ទឹក​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ទឹក​អាស៊ីត​ក្រពះ​ស្រាល ឬ​ខ្សោយ ហើយ​ដើម្បី​ជា​ការ​ប្រសើរ​នោះ​ចូរ​ទទួល​តាន​ទឹក​១​ទៅ​២​កែវ​នៅ​ពេល​ព្រឹក ខណៈ​ពេល​ពោះ​ទទេ ប្រសិនបើ​អ្នក​ងាយ​នឹង​ជួប​ប្រទះ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ។

៥. ទឹក​ប្រទាល​កន្ទុយក្រពើ ៖ ការ​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ ក៏​មាន​អត្ថប្រយោជន៍​ណាស់​ដែរ​ខណៈ​ពេល​អ្នក​កំពុង​ទទួល​រង​បញ្ហា​ច្រាល​អាស៊ីត​ក្រពះ ដោយ​ភេសជ្ជៈ​នេះ​ជួយ​គ្រប​ស្រទាប់​បំពង់​អាហារ និង​ក្រពះ ទប់ស្កាត់​ការ​រលាក ។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដ​ថា ទឹក​ប្រទាល​កន្ទុយក្រពើ​ដែល​អ្នក​យក​មក​ទទួលទាន គឺ​សុទ្ធ​១០០​ភាគរយ ។

៦.​ម្រះព្រៅ ៖ គឺជា​ឱសថ​បែប​ធម្មជាតិ​ដ៏​ល្អ​សម្រាប់​ព្យាបាល​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទំពារ​ស្លឹក​ម្រះព្រៅ​ស្រស់​ចំនួន​៥​ស្លឹក ជា​ការ​ស្រេច ។ អ្នក​ក៏​អាច​យក​ស្លឹក​ម្រះព្រៅ​ទៅ​ឆុង​ជា​តែ រួច​សឹម​ទទួលទាន​ក៏​បាន (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ