ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​ជា​អតីត​ប៉ូលិស… ​សម្លា.ប់​មនុស្ស​៧៨​នាក់

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ អតីត​ប៉ូ​លិ​ស​រុ​ស្ស៊ីម្នាក់​បាន​ក្លាយទៅជា​ឃាតករ សម្លាប់​មនុស្ស​ច្រើន​បំផុត​នៃ​ប្រវត្តិសាស្ត្រ​រុស្ស៊ី ជាមួយ​ការ​សម្លាប់​មនុស្ស​ដល់​ទៅ​៧៨​នាក់ ។ ឃាតករ​រូប​នោះ​ឈ្មោះ​មី​​ខា​អីុល​ប៉ូ​ប​កូវ ត្រូវ​បាន​គេ​នាំ​ខ្លួន ចូល​តុលាការ​មួយ​នៃ​ក្រុង​ITKOUTSK​កាល​ពិ​ី​ថ្ងៃ​ទិ​ី​១០​ធ្នូ​។ ជន​នេះ​បាន​សម្លាប់​នារី​ៗ​នា​ពេល​យប់…

ប្រទេស​រុ​ស្ស៊ី ៖ អតីត​ប៉ូ​លិ​ស​រុ​ស្ស៊ីម្នាក់​បាន​ក្លាយទៅជា​ឃាតករ សម្លាប់​មនុស្ស​ច្រើន​បំផុត​នៃ​ប្រវត្តិសាស្ត្រ​រុស្ស៊ី ជាមួយ​ការ​សម្លាប់​មនុស្ស​ដល់​ទៅ​៧៨​នាក់ ។

ឃាតករ​រូប​នោះ​ឈ្មោះ​មី​​ខា​អីុល​ប៉ូ​ប​កូវ ត្រូវ​បាន​គេ​នាំ​ខ្លួន ចូល​តុលាការ​មួយ​នៃ​ក្រុង​ITKOUTSK​កាល​ពិ​ី​ថ្ងៃ​ទិ​ី​១០​ធ្នូ​។ ជន​នេះ​បាន​សម្លាប់​នារី​ៗ​នា​ពេល​យប់ ដោយ​ពូថៅ​ឬ​ញញួរ​។ មី​ខា​អីុ​ល​ប៉ូ​ប​កូវ​អាយុ​៥៤​ឆ្នាំ ធ្លាប់​ត្រូវ​កាត់ទោស​រួច​ហើយ​កាលពី​ឆ្នាំ​២០១៥ ដាក់គុក​អស់​មួយ​ជីវិត ពី​បទ​សម្លាប់​នារី​២២​នាក់​។ នៅ​តុលាការក្រុង​ITKOUTSK​ជាទី​ក្រុង​តូច​មួយ​ជាប់​បឹង​បៃ​កាល់​តំបន់​សី​ុ​បេ​រី ជន​នោះ​នា​ថ្ងៃ​ទី​១០​ធ្នូ​សារភាព​ថា បាន​សម្លាប់​មនុស្ស​៥៦​នាក់​ថែម​ទៀត រវាង​ឆ្នាំ​១៩៩២​និង​២០០៧ ហើយ​រូបគេ​ត្រូវ​កាត់ទោស​ជា​លើក​ទិ​ី​២ ដាក់គុក​អស់​មួយ​ជីវិត​។

មី​ខា​អីុ​ល​ប៉ូ​ប​កូវ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ភាគច្រើន​នៅ​នៅ​ទីក្រុង ANGARSK បាន​សម្លាប់​នារី​៧៧​នាក់​និង​បុរស​តែ​ម្នាក់​គត់ ព្រមទាំង​ប៉ូលិស​ម្នាក់​ទៀត​។ ជន​នោះ​ដំបូង​បាន​បបួល​ជន​រង​គ្រោះ ដែល​មួយ​ចំនួន​ត្រូវ​គេ​រំលោភ​ឡើង​ឡាន​ជាមួយ​នា​ពេល​យប់​ហើយ​ជួនកាល​ប្រើ​រថយន្ត​ប៉ូ​លិ​ស ក្រោយ​ចប់​ម៉ោង​ធ្វើការ​។ គេ​សម្លាប់​ជន​រង​គ្រោះ​ភាគច្រើន​ជានា​រីរ​កស៊ីផ្លូវភេទ ហើយ​ពុំ​មែន​ទាំងអស់​គ្នា​ទេ ដោយ​នារី​ទាំងនេះ​មាន​វ័យ​ចាប់​ពី១៦​ទៅ​៤០​ឆ្នាំ​។ គេ​សម្លាប់​ជន​រង​គ្រោះ​ដោយ​ពូថៅ​ឬ​ញញួរ ដូចដែល​រូបគេ​ធ្លាប់​បាន​រៀបរាប់​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ