ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​គ្រឿង​សមុទ្រ​មាន​សារធាតុ​គីមី​ច្រើន​គីឡូក្រាម​នៅ​ទីប្រជុំជន​វាល​រេញ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​ចូលរួម​ពី រដ្ឋបាល​ស្រុក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​គ្រឿង​សមុទ្រ​ក្រៀម និង​ស្រស់​នៅ​ទីប្រជុំជន​វាល​រេញ នា​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​ចូលរួម​ពី រដ្ឋបាល​ស្រុក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​គ្រឿង​សមុទ្រ​ក្រៀម និង​ស្រស់​នៅ​ទីប្រជុំជន​វាល​រេញ នា​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ២០១៨​នេះ ។

ក្នុង​នោះ​នៅ​ទីតាំង​មុខ​ផ្សារ (​ទីតាំង​លក់​គ្រឿង​សមុទ្រ​ចាស់​) បង្គារ​ដែល​ពិនិត្យ​ឃើញ​ថា​មាន​ចាក់​ចាហួយ​ចំនួន​៣.៧​គីឡូក្រាម និង​បបែល​ក្រៀម​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​(​បូ​រ៉ា​ក់​)​ចំនួន ១០,៨​គីឡូក្រាម ហើយ​គ្រឿង​សមុទ្រ​ទាំងនោះ​ត្រូវ​បាន​ដកហូត និង​ណែនាំ​ដល់​ម្ចាស់​លក់​គ្រឿង​សមុទ្រ​ទាំងនោះ​ឱ្យ​បញ្ឈប់​លក់​គ្រឿង​សមុទ្រ​ដែល​មាន​សារធាតុ​គីមី ហើយ​ពិនិត្យ​អោយ​បាន​ត្រឹមត្រូវ​សិន​ចាំ​ដាក់​លក់​ជា​បន្ត​ទៅ​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ ទីតាំង​មួយទៀត​ដែល​ជាទី​តាំង​ថ្មី និង​មាន​លក់​គ្រឿង​សមុទ្រ​ច្រើន​នៅ​ចំ​ណុ​ចំណតរថយន្ត​ជាប់​រង្វង់​មូល​វាល​រេញ ក៏​ត្រូវ​បាន​ក្រុម​កា​ងារ​ដឹកនាំ​ដោយ​មន្ត្រី​កាំកុងត្រូល​ចុះ​ទៅ​ពិនិត្យ​ផង​ដែរ ហើយ​ឆ្លង​តាម​ការ​ពិនិត្យ មាន​តែ​បង្គា​ចាក់​ចា​ហ៊ួ​យ​ចំនួន​១០​គីឡូក្រាម និង​បង្គា​មាន​សារធាតុ​បូ​រ៉ា​ក់​ចំនួន​០,៥០​គីឡូក្រាម និង​ងៀត​បបែល​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ចំនួន​១០​គីឡូ​ក្រាម ហើយ​ក៏​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ណែនាំ និង​ដកហូត​ផង​ដែរ​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ