ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាល​ក្រឡ​​អាច​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ

5 ឆ្នាំ មុន

លោក​បូ​សែង​ខាំ វង់​តារា​(Bosengkham Vongdara) រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​របស់​ឡាវ​មាន​ជំនឿ​ថា​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩ អង្គការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ និង​វប្បធម៌​អន្តរជាតិ (UNESCO) នឹង​ទទួលស្គាល់​វាល​ក្រឡ​ជាទី​តាំង​បុរាណ​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ…

លោក​បូ​សែង​ខាំ វង់​តារា​(Bosengkham Vongdara) រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​របស់​ឡាវ​មាន​ជំនឿ​ថា​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩ អង្គការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ និង​វប្បធម៌​អន្តរជាតិ (UNESCO) នឹង​ទទួលស្គាល់​វាល​ក្រឡ​ជាទី​តាំង​បុរាណ​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ ស្ថិត​នៅ​ខេត្ត​«Xieng Khouang» ភាគ​ខាងកើត​ឆៀង​ខាងជើង​របស់​ឡាវ​ជា​បេតិកភណ្ឌ​ពិភពលោក ។

ចាត់​ទុក​ថា​ជា​បេតិកភណ្ឌ​ពិភពលោក​ទី​៣ របស់​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ បន្ត​ពី​ក្រុង​ហ្លួង​ប្រា​បាង និង​ប្រាសាទ​វត្ត​ភូ ក្នុង​ខេត្ត​ចំប៉ា​សាក់ ។ លោក​បញ្ជាក់​បន្ត​ទៀត​ថា​ក្រោយ​ពី​ប្រទេស​ឡាវ​បាន​ដាក់​ឯកសារ​ទៅ​UNESCO កាលពីដើម​ខែតុលា​២០១៨ UNESCO ក៏​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ចុះ​ទៅ​តំបន់​វាល​ក្រឡ ខណៈ​ពេល​ខាង​ក្រសួង​ក៏​បាន​បញ្ជូន​ក្រុម​ជំនាញ​ដែល​ពាក់ព័ន្ធ​ផ្ដល់​ទិន្នន័យ​ដល់​គណៈកម្មការ​UNESCO នៅ​ក្រុងប៉ារីស ប្រទេស​បារាំង​ដែរ ។

វាល​ក្រឡ​ដែល​បាន​ស្នើ​សុំ​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ​មាន​ចំនួន​៩៩៩​ក្រឡ ស្ថិត​នៅ​លើ​ផ្ទៃដី​ចំនួន​១១​កន្លែង​នៅ​ក្នុង​ខេត្ត​Xieng Khouang ដែល​លាតសន្ធឹង​ទៅ​លើ​ស្រុកចំនួន​៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ