ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោល​អា​មេ​រិ​ក​គី​ង សូ​រិ​យា ស្តារ​អាជីព​នៅ​ស្រុក​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​អ្នក​នាង​គី​ង សូ​រិ​យា ពេល​មុន​ចង់ទៅ តែ​ពេល​នេះ​លែង​ចង់ទៅ​អា​មេ​រិ​ក​វិញ​ហើយ សុខចិត្ត​បំពេញការងារ​សិល្បៈ​នៅ​ក្នុងស្រុក ។ អ្នក​នាង​គី​ង សូ​រិ​យ៉ា ធ្លាប់​រស់នៅ​អា​មេ​រិ​ក​ជាង​១០​ឆ្នាំ…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​អ្នក​នាង​គី​ង សូ​រិ​យា ពេល​មុន​ចង់ទៅ តែ​ពេល​នេះ​លែង​ចង់ទៅ​អា​មេ​រិ​ក​វិញ​ហើយ សុខចិត្ត​បំពេញការងារ​សិល្បៈ​នៅ​ក្នុងស្រុក ។

អ្នក​នាង​គី​ង សូ​រិ​យ៉ា ធ្លាប់​រស់នៅ​អា​មេ​រិ​ក​ជាង​១០​ឆ្នាំ ប៉ុន្តែ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ស្រាប់តែ​បង្ហាញ​ចិត្ត​លែង​ចង់​រស់នៅ​ទីនោះ​ទៀត ខណៈ​តារា​មួយ​ចំនួន​បែរជា​ចង់បាន​ឱកាស​នៅ​ទីនោះ ។ បច្ចុប្បន្ន​គី​ង សូ​រិ​យា​កំពុង​មាន​វត្ត​មាននៅ​ក្នុងស្រុក​ខ្មែរ​ជាមួយនឹង​អាជីព​ចម្រៀង​ទោះជា​មិន​លេចធ្លោ​ដូច​មុន​ក្តី ។

អ្នក​នាង​គី​ង សូ​រិ​យា បាន​បញ្ជាក់​ឲ្យ​ដឹង​គ្រា​ចូលរួម​ពិធី​ខួបកំណើត​លោក​អុ​ឹ​ម ជីវ៉ា កាលពី​រាត្រី​ថ្ងៃ​ទី​៩ ធ្នូ ២០១៨​ថា​«​មក​ម្តងនេះ​លែង​ទៅ​អា​មេ​រិ​ក​វិញ​ហើយ ។ អត់​ស្តាយ​ទេ​បើ​ទោះជា​គេ​គិត​ថា​នៅ​ទីនោះ​ស្រួល ហើយ​បង​ទទួលស្គាល់​ថា​នៅ​អា​មេ​រិ​ក​គឺ​សម្បូរ​ការងារ​ធ្វើ​ច្រើន​មុខ​ណាស់​ឲ្យ​តែ​មា​កម្លាំង​គឺ​អាច​ធ្វើ​បាន​មួយ​ម៉ោង​ៗ​គិត​ជា​លុយ ។ ប៉ុន្តែ​អារម្មណ៍​ពេល​នៅ​អា​មេ​រិ​ក​គឺ​រៀប​គម្រោង​ជាមួយ​គ្រួសារ​ដូច​ជា​ចាត់ចែង​ឲ្យ​កូន​គេ​អាច​រស់នៅ​ខ្លួនឯង​បាន ពី​មុនគេ​នៅ​ក្មេង តែ​ឥឡូវ​គេ​វ័យ​១៨​ឆ្នាំ​អាចរ​ស់បាន ធ្វើការ​បាន ទើប​ខ្ញុំ​ពុំ​សូវ​ជា​ខ្វល់​ដូច​មុន​ព្រោះ​ក្មេង​ស្រុក​គេ​ខុស​ពី​ក្មេង​នៅ​ទី​នេះ ។

ណាមួយ​បេះដូង​យើង​នៅ​តែ​ស្រុក​ខ្មែរ បន់​ឲ្យ​តែ​ផែនការ​ចប់​កាលណា ហោះ​មក​នៅ​កម្ពុជា​វិញ​ភ្លាម ។ ម្យ៉ាងទៀត​ខ្ញុំ​ត្រូវ​នៅ​ក្បែរ​ម្តាយ​ដែល​កាន់តែ​ជរា សុខភាព​មិនសូវ​ល្អ​ប៉ុន្មាន បើ​បាន​នៅ​ក្បែរ​គាត់​សប្បាយ ចិត្ត ណាមួយ​មាន​អ្វី​កើតឡើង​យើង​នៅ​ទី​នេះ​ស្រាប់​ជិត​ជាង​ហោះ​ទៅ​ហោះ​មក »​។

អ្នក​នាង​គី​ង សូ​រិ​យា ពេល​នេះ​រកបាន​កន្លែង​ច្រៀង​ពេល​យប់​ជា​ប្រចាំ​ហើយ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៃ​រាជធានី​ភ្នំពេញ បូក​រួម​ទាំង​កម្មវិធី​ច្រៀង​តា​មង្គលការ ។ នាង​មាន​ក្រុម​ចាត់ចែង​សុ​ទ្ឋ​សឹងតែ​ជាតា​រា ល្បី​ៗ​ទើប​មិន​ភ័យ​ខ្លាច​រឿង​ការងារ ។ «​សរុប​ទៅ បូក​គុណ​គូរ​ទៅ​ប្រាក់​ចំណូល​យើង​អាច​រកបាន​សមរម្យ​នៅ​ទី​នេះ ហើយ​សិល្បៈ​ស្រុក​យើង​ក៏​ទៅ​មុខ​ល្អ​ទើប​ធ្វើ​ឲ្យ​ចិត្ត​បាក់​ទេរ​នៅ​ទី​នេះ​ច្រើន ។

លើស​ពី​នេះ​ក​រ្តិ៍​ឈ្មោះ​នៅ​មិន​ទាន់​ដល់​ចំណុច គេ​លែង​ស្គាល់​ទើបត្រូវ​ស្តារ​ទីផ្សារ​សិល្បៈ​ម្តងទៀត​ទៅ​តាម​ទេព​កោសល្យ​ដែល​មាន​ដោយ​មិន​ចង់​ប្រជែង​អ្នក​ណា​ឬ​រលក​ក្រោយ​ឡើយ ។ សុំ​តែ​ម្យ៉ាង​បងប្អូន​យើង​ជួយ​ហៅ​នាង​ខ្ញុំ​ទៅ​ច្រៀង​តាម​កម្មវិធី ផ្សេង​ៗ​ឲ្យ​ច្រើន​ផង នោះ​សប្បាយចិត្ត​ហើយ​»​។

អ្នក​នាង​គី​ង សូ​រិ​យា មិនមែន​នៅ​អា​មេ​រិ​ក​ខុសច្បាប់​ទេ ដូច្នេះ​ហើយ​នាង​នៅ​តែ​ទៅ​រយៈពេល​ខ្លី​មួយ​អាទិត្យ ឬ​១០​ថ្ងៃ ។ អ្នក​នាង​គី​ង សូ​រិ​យា ក្រោយ​បែកបាក់​ស្វាមី នៅ​តែ​ជា​ស្ត្រី​មេម៉ាយ​មិន​ទាន់​មាន​គូ​ថ្មី​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ