ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ប្រាជ្ញា​ជា​អ្នក​ឈ្លាស​ក្នុង​កិច្ចការ​ទាំងឡាយ

5 ឆ្នាំ មុន

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​តប​នឹង​អាឡ​វក​យ​ក្យ​ដោយ​ព្រះ​គាថា​យ៉ាងនេះ​ថាៈ បុគ្គល​ដែល​មិន​មាន​សេចក្តី​ប្រមាទ កាលបើ​បាន​ជឿ​ធម៌​របស់​ព្រះអរហន្ត​ទាំងឡាយ​ហើយ រមែង​ជា​អ្នក​ស្តាប់​ដោយ​ប្រពៃ និង​បាន​ប្រាជ្ញា​ដើម្បី​កម្ចាត់​បង់​នូវ​ទុក្ខ​ទាំ​ឡាយ​១ ។ ជា​បុគ្គល​ធ្វើ​ការងារ​ដ៏​សមគួរ​មិន​ទម្លាក់​ចោល​នូវ​ធុរៈ​ពោល​គឺ​មាន​សេចក្តី​រវៀសរវៃ​រមែង​បាន​នូវ​ទ្រព្យ​ដ៏​ប្រសើរ​១​។ ជា​បុគ្គល​បាន​ដល់​នូវ​សេចក្តី​សរសើរ ដោយ​ពាក្យពិត​១​។ ជា​បុគ្គល​អ្នក​ឱ្យទាន​រមែង​ចង​ពួក​មិត្ត​បាន​១​។…

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​តប​នឹង​អាឡ​វក​យ​ក្យ​ដោយ​ព្រះ​គាថា​យ៉ាងនេះ​ថាៈ

បុគ្គល​ដែល​មិន​មាន​សេចក្តី​ប្រមាទ កាលបើ​បាន​ជឿ​ធម៌​របស់​ព្រះអរហន្ត​ទាំងឡាយ​ហើយ រមែង​ជា​អ្នក​ស្តាប់​ដោយ​ប្រពៃ និង​បាន​ប្រាជ្ញា​ដើម្បី​កម្ចាត់​បង់​នូវ​ទុក្ខ​ទាំ​ឡាយ​១ ។

ជា​បុគ្គល​ធ្វើ​ការងារ​ដ៏​សមគួរ​មិន​ទម្លាក់​ចោល​នូវ​ធុរៈ​ពោល​គឺ​មាន​សេចក្តី​រវៀសរវៃ​រមែង​បាន​នូវ​ទ្រព្យ​ដ៏​ប្រសើរ​១​។ ជា​បុគ្គល​បាន​ដល់​នូវ​សេចក្តី​សរសើរ ដោយ​ពាក្យពិត​១​។ ជា​បុគ្គល​អ្នក​ឱ្យទាន​រមែង​ចង​ពួក​មិត្ត​បាន​១​។ ផល​ទាំង​អស់នេះ​កើត​ចេញពី​ការ​ជឿ​តាម ការ​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​អ្នកប្រាជ្ញ ។

ព្រះ​អង្គ​ត្រាស់​ថា បុគ្គល​ដែល​មាន​សទ្ធា កាល​នៅ​គ្រប់គ្រង​ផ្ទះ​រមែង​មានធម៌​៤​ប្រការ​គឺ សច្ចៈ​ពាក្យពិត​១,
ទមៈ ការ​ទូន្មាន​១, ធិ​តិ សេចក្តី​អត់ធន់​១ និង​ចាគៈ ការ​បរិច្ចាគ​១ បុគ្គល​នោះ​រមែង​រស់នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន និង​មិន​បាន​សោយសោក​ក្នុង​លោក​ខាង​មុខ​ឡើយ ។