ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ចូល​បន្ទប់​គេ ត្រឹម​១​ថ្ងៃ «​អា​ស្វិត​» រត់​អត់​រួច​ដដែល (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​លួច​យក​បាន​ម៉ូតូ​២​គ្រឿង បន្ទាប់​មក​រត់គេច​ខ្លួន ប៉ុន្តែ​១​ថ្ងៃ​ប៉ុណ្ណោះ​ត្រូវ​អស់លក្ខណ៍ ។ ក្រោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ​រូប​នោះ​ក៏​ឃាត់ខ្លួន​តែ​ម្ដង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​លួច​យក​បាន​ម៉ូតូ​២​គ្រឿង បន្ទាប់​មក​រត់គេច​ខ្លួន ប៉ុន្តែ​១​ថ្ងៃ​ប៉ុណ្ណោះ​ត្រូវ​អស់លក្ខណ៍ ។ ក្រោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ​រូប​នោះ​ក៏​ឃាត់ខ្លួន​តែ​ម្ដង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​បុរី​ប៊ុ​ន ហ៊ួ​រ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ សូ លី​ដា ហៅ​អា​ស្វិត អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​លេខ​A៩ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​ជន​រង​គ្រោះ​២​នាក់​ម្នាក់​ឈ្មោះ ថុ​ល ធឿ​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​២៥​ជាន់​ទី​៤ ក្នុង​បុរី​ប៊ុ​ន ហ៊ួ​រ ភូមិ​កើតហេតុ ម៉ូតូ​ដែល​លួច​នោះ​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FP-0519​។ និង​ម្នាក់​ទៀត​ឈ្មោះ ឈា​ល ហាវ ភេទ​ប្រុស បាត់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1D-6805​។

នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៨ ធ្នូ ជន​រង​គ្រោះ​ទុក​ម៉ូតូ​នៅ​ក្នុង​បន្ទប់​ខាងក្រោម ជា​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ បន្ទាប់​មក​ឡើង​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​៤ លុះដល់​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ធ្នូ ក្រោយ​ក្រោក​ពី​ដេក​ពួក​គាត់​ចុះ​ទៅ​យក​ម៉ូតូ​ដែល​ខ្លួន​ទុក​នៅ​បន្ទប់​ផ្ញើ​ម៉ូតូ​ខាងក្រោម​នោះ ស្រាប់តែ​បាត់​ម៉ូតូ​របស់​ខ្លួន​ទាំង​២​គ្រឿង​ខាងលើ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​ទៅ​ដាក់​ពាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​២ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​តាម​រក​ម៉ូតូ​ពួក​គាត់​ត្រឡប់​មក​វិញ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ហើយ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​កំណត់​បាន​មុខសញ្ញា លុះដល់​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ទើ​ចាប់ខ្លួន​ជនសង្ស័យ​បាន ហើយ​ដកហូត​ម៉ូតូ​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ រួម​ជាមួយ​វត្ថុ​តាង​ផ្សេង​ៗ និង​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ ព្រម​ទាំ​សម្ភារ​ជក់​គ្រឿងញៀន​ផង​ដែរ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ