ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​ថែរ​រក្សា​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​ឲ្យ​ប្រជាជន​យើង​ដោះ​ដូរ​រកស៊ី​ជាមួយ​គ្នា

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក Somkieat sornmany អតីត​នាយ​រង​លេខាធិការ​រ​ដ្ធ​មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រទេស​ថៃ​បាន​រំលឹក​អនុស្សាវរីយ៍​អតីតកាល​នៃ​ការ​ពង្រឹង​សម្ព័ន្ធមេត្រីភាព រក្សា​សន្តិសុខ តាម​ព្រំដែន​ជាមួយ​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន…

ខេត្តបាត់ដំបង ៖ លោក Somkieat sornmany អតីត​នាយ​រង​លេខាធិការ​រ​ដ្ធ​មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រទេស​ថៃ​បាន​រំលឹក​អនុស្សាវរីយ៍​អតីតកាល​នៃ​ការ​ពង្រឹង​សម្ព័ន្ធមេត្រីភាព រក្សា​សន្តិសុខ តាម​ព្រំដែន​ជាមួយ​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ វេលា​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​បាត់ដំបង ។

លោក Somkieat sornmany បាន​ថ្លែង​ថា ក្នុង​នាម​កងកម្លាំងប្រដាប់អាវុធ​ដូច​គ្នា តែ​យើង​មាន​ទឹកចិត្ត​ស្មោះស្ម័គ្រ​ស្រឡាញ់​ក្រុម​គ្រួសារ​បងប្អូន​រាប់អាន​ញាតិ​មិត្ត​ដូច​គ្នា​សំខាន់​យើង​បាន​រួម​គ្នា​ថែរ​រក្សា​សន្តិសុខ តាម​ខ្សែបន្ទាត់​ព្រំដែន ឲ្យ​ប្រជាជន​យើង​ដោះ​ដូរ​រកស៊ី​ជាមួយ​គ្នា ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ​ព្រមទាំង​យើង​បាន​រួម​ពង្រឹង​បន្ថែម​ទៀត លើ​វិស័យ​ព្រះពុទ្ធ​សាសនា វិស័យសេដ្ឋកិច្ច​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​ព្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​ផ្លូវ​ខ្វាត់ខ្វែង​ត​ភ្ជាប់​ទំនាក់ទំនង​គ្នា​ស្ទើរ​គ្រប់​ទីកន្លែង ។

ក្នុង​នាមខ្លួន​លោក​ជា​តំណាង​ទឹកចិត្ត​បងប្អូន​ប្រទេស​ថៃ​សូម​ធ្វើការ​ចូលរួម​ចំណែក​ខ្លះ​ក្នុង​ការ​អភិវឌ្ឍ​កំពុង​តែ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ។ លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន បាន​ឆ្លើយ​តប​វិញ​ថា លោក​ក៏​សូម​ថ្លែងអំណរគុណ​ជំនួស​បងប្អូន​ពុទ្ធបរិស័ទ​នៅ​ក្នុង​ខេត្តស្វាយរៀង ដែល​បាន​ទទួល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​រួមចំណែក​កសាង​វត្ត​អារាម និង​សាលារៀន​នៅ​តំបន់​នោះ ។

ចំណែក​លោក Somkieat sornmany បាន​ជួយ​ជ្រោមជ្រែង​យ៉ាងច្រើន​កន្លង​មក ហើយ​ពេល​នេះ​បាន​មក​ជួប​ពិភាក្សា​គ្នា​បន្ថែម ដើម្បី​ត្រៀម​រៀបចំ​គម្រោង​ជួយ​ដល់​បងប្អូន​ក្នុង​ខេត្តបាត់ដំបង នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​ឲ្យ​ទទួល​បាន​ភាព​ងាយស្រួល​បន្ថែម​ទៀត ទាំង​ក្នុង​ជីវភាព និង​ការ​រស់នៅ​ទទួល​បានការ​អប់រំ រៀនសូត្រ​មានចំណេះ​ដឹង​បាន​ដូច​គ្នា​ប្រកបដោយ​គុណភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ