ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ទៀ សីហា ឡើងជា​អភិបាលខេត្តសៀមរាប ខណៈ​លោក ឃឹម ប៊ុ​ន​សុង ឡើង​ផ្កាយ​៤ និង​តែងតាំង​ជា​…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ទៀ សីហា អតីត​អភិបាលរង​ខេត្តសៀមរាប​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​បង្កើត​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី…

ខេត្តសៀមរាប ៖ លោក ទៀ សីហា អតីត​អភិបាលរង​ខេត្តសៀមរាប​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​បង្កើត​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​សៀមរាប​ជំនួស​លោក ឃឹម ប៊ុ​ន​សុង ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរ​សក្តិថ្នាក់​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤) និងតែង​តាំង​​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​វិញ ។

យោង​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ត្រូវ​បាន​ត្រាស់​បង្គាប់​តែង​តាំង​​លោក ទៀ សីហា ឋានន្តរ​សក្តិឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ជា​អភិបាលខេត្ត​សៀមរាប ។ ការ​ត្រាស់​បង្គាប់​តែងតាំង​នេះ​គឺ​ធ្វើ​ឡើង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក ទៀ សីហា ពី​មុន​ជា​អភិបាលរង​ខេត្តសៀមរាប​នោះ​ពេល​នេះ​បាន​ក្លាយជា​អភិបាលខេត្ត​សៀមរាប ហើយ​លោក​គឺជា​នាយទាហានជាន់ខ្ពស់​នៅ​ក្រសួងការពារជាតិ​ដែល​មាន​ឋានន្តរ​សក្តិឧត្តមសេនីយ៍ទោ ។

លោក ទៀ សីហា គឺជា​មន្ត្រី​វ័យក្មេង​មួយ​រូប​បាន​ក្លាយជា​អភិបាលខេត្ត​សៀមរាប​ដែល​គេ​បាន​ស្គាល់​ច្បាស់​ថា គឺជា​កូនប្រុស​បង្កើត​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​របស់​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ