ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស CNRP ៖ សម រ​ង្ស៊ី និង​កឹ​ម សុខា មិន​អាច​ស្ថិត​ក្នុង​កញ្ចប់​ផ្តល់​នីតិសម្បទា​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ករណី​លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា មិន​អាច​ស្ថិត​ក្នុង​កញ្ចប់​នៃ​ការ​ផ្តល់​សម្បទា​ឲ្យ​មាន​សេរីភាព…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ករណី​លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា មិន​អាច​ស្ថិត​ក្នុង​កញ្ចប់​នៃ​ការ​ផ្តល់​សម្បទា​ឲ្យ​មាន​សេរីភាព ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​នោះ​ទេ​។

លោក គង់ គាំ អតីត​ឧត្តម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១១ ធ្នូ​នេះ ដោយ​ឌឺ​ទៅ​កាន់​លោក សម រ​ង្ស៊ី យ៉ាងដូច​ច្រាស់ច្រាល​ៗ​នៅ​ជិត​មាត់ជ្រោះ​ដោយ​ម្តង​ប្រធាន ចលនា​ម្តង​ប្រធាន​ស្តីទី​(​អតីត​…​សង្គ្រោះ​ជាតិ​) ។ ការ​លើក​ឡើង​នេះ​ខណៈ​ដែល​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១៣ ធ្នូ​នេះ ដើម្បី​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ក្នុង​ការ​អនុម័ត​លើក​សេចក្តី​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី ។

សេចក្តី​ស្នើ​ច្បាប់​នេះ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រសួងមហាផ្ទៃ​ក្នុង​ការ​ស្នើ​សុំ​នាយក​រដ្ឋមន្ត្រី​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ផ្តល់​នីតិសម្បទា​ដល់​អ្នក​ន​យោ​យា​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់ ។ លោក​បាន​បន្ត​ថា ម្តង​សុំ​ដោះ​លែង​កឹ​ម សុខា មុន​ម្តង​សម រ​ង្ស៊ី កឹ​ម សុខា ជា​មនុស្ស​តែ​មួយ និង​ម្តង​មិន​ចាំបាច់​គិត​ពី​អ្នក​១១៨​ទេ ។ លោក​បញ្ជាក់​ថា «​សម រ​ង្ស៊ី និង​កឹ​ម សុខា មិន​អាច​ស្ថិត​ជា​កញ្ចប់ ។ កឹ​ម សុខា មិន​អាច​ដោះ​លែង​មុន​ខែមីនា ដោយសារ​ការ​ភ្នាល់​ដែល​សម រ​ង្ស៊ី ទារ​លោក​ហ៊ុន សែន ចុះ​ចេញ​» ។

លោក គង់ គាំ បាន​ប្រកាស​គាំទ្រ​ចំពោះ​ការ​ផ្តល់​នីតិសម្បទា​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ​ចំពោះ​លោក កឹ​ម សុខា ចំណែក​លោក សម រ​ង្ស៊ី វិញ​លោក​មិន​គាំទ្រ​នោះ​ទេ ។ លោក​បញ្ជាក់ «​កឹ​ម សុខា អ្នកនយោបាយ​ទទួល​បានការ​លើក​បម្រាម​មាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​) ។ សម រ​ង្ស៊ី ជា​ផ្លេកបន្ទោ​ខុសរដូវ មិន​អាច​ចេញ​ព្យុះ​ចេញ​ភ្លៀង​បាន​ទេ​» ។

សូម​ជម្រាប​ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ ខណៈ​ដែល​ក្រសួង មហាផ្ទៃ​នឹង​ធ្វើការ​សិក្សា​ផ្លូវច្បាប់​ក្នុង​ការ​ផ្តល់​នីតិសម្បទា​ដល់​អុ្ន​ក​នយោបាយ​ដែល​តុលាការ​កំពុង​ដក​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​នៅ​ពេល​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ជា​ស្ថា​រ​ព ។

សម្តេច ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ឲ្យ​ដឹង​ថា នៅ​ច្បាប់​នេះ​ចូល​ជា​ធរមាន​នោះ​ក្រសួងមហាផ្ទៃ​នឹង​សិក្សា​ដក​បម្រាម​ចំពោះ​មន្ត្រី​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កំពូល​ហាមឃាត់​១១៨​នាក់ ។ អ្នក​ដែល​ត្រូវ​សិក្សា​នឹង​ត្រូវ​ដក​ប​ម្រា ម​វិញ​នោះ គឺជា​អ្នក​ដែល​គោរព​សាលា​ក្រម​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ