ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់ និង​សមត្ថកិច្ច​ខំ​ដេញ​តាម​រហូត​…​ទើប​ដឹង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចោរឆក់​កាបូប​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​ថ្ងៃ​ទី​១០ ខែ​ឆ្នូ ឆ្នាំ​២០១៨ ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល…

ខេត្តកណ្តាល ៖ ចោរឆក់​កាបូប​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​ថ្ងៃ​ទី​១០ ខែ​ឆ្នូ ឆ្នាំ​២០១៨ ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ ប៊ូ សុខុម ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ នៅ​ភូមិ​អូរ​ក្រសារ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ដួល​ម៉ូតូ​របួស​រលាត់​ជង្គង់​ខាងឆ្វេង ។ ជនសង្ស័យ​០២​នាក់​ទី​០១- ឈ្មោះ រ័​ត្ន​ភា រុន ហៅ​ត័​រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ត្រ​អណ្តូងទឹក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃាត់ខ្លួន​) ទី​០២-​ឈ្មោះ ខុន សុខ​នឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល (​គេចខ្លួន​) ។

វត្ថុ​តាង​ចាប់​យក​ទូរស័ព្ទ​ម៉ាក​នូ​គារ​អិន​ចុច​ពិល​១​គ្រឿង ជា​របស់​ជនសង្ស័យ​ម៉ូតូ​ម៉ាក​សង់​០១៨​ពណ៌​ខ្មៅ​០១​គ្រឿង ពាក់​ផ្លា​ក​លេខ (​ភ្នំពេញ​1GV-8728) លេខ​តួ និង​លេខ​ម៉ាស៊ីន 5185754 ។ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​សង់ ០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1GG-9379 ដោយ​ប្តី​ឈ្មោះ ពេ​ទ វី ជា​អ្នក​ឌុ​ប ព្រមទាំង​កូន​២​នាក់​ជិះ​ជាមួយ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​ជនសង្ស័យ​ជិះ​មក​ដល់​ហើយ​បាន​ឆក់​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ តែ​មិន​ដាច់​ខ្សែ​ទេ បណ្តាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​សង្កត់​ទៅ​លើ​ម៉ូតូ​ជនសង្ស័យ ។

ពេល​នោះ​ជនសង្ស័យ​បាន​លើ​ម៉ូតូ​ឡើង​ហើយ​ជិះរ​ត់ទៅ​ទិស​ខាងលិច​ទើប​អ្នកលក់​នៅ​ក្បែរ​នោះ​ស្រែ​កថា ចោរ​ៗ​ជួបនឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ដំណាក់​អំពិល​ល្បាត ហើយ​ដេញ​តាម​ជនសង្ស័យ​ជិះ​គេច​ធ្លាក់​ប្រឡាយ​ចិញ្ចើមថ្នល់ រួច​រត់គេច​ខ្លួន​ទៅ​ទិស​ខាងជើង ។ ក្រោយមក​ទើប​កម្លាំង​រុករក​ឃាត់​បាន​ឈ្មោះ រ័​ត្ន​ភា​រុន ហៅ​ត័​រ នៅ​ចំណុច​ដី​វាល​ឯ​ឈ្មោះ ខុន សុខ​នឿ​ន គេចខ្លួន​បាត់ តែ​ម្តង ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ រ័​ត្ន​ភា​រុន ហៅ​ត័​រ បាន​សារភាព​ថា ខ្លួន និង​ឈ្មោះ ខុន សុខ​នឿ​ន បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ