រាជធានីភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំពុងដឹកនាំកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីសំណើរវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មី (ស្ទួន) និងនិងសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ចដើម្បីកំណត់ថ្ងៃប្រជុំសម័យពេញអង្គរដ្ឋសភា ។
គណៈអចិន្ត្រៃយ៍រដ្ឋសភាប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ។ ការបើកកិច្ចប្រជុំនេះ ដើម្បីកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភានៅពេលឆាប់ៗនេះបន្ទាប់ពីអចិន្ត្រៃយ៍បានបើកកិច្ចប្រជុំកាល ពីថ្ងៃទី៥ ធ្នូ ហើយបានសម្រេចបញ្ជូនសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គណៈកម្មជំនាញរដ្ឋសភា ដើម្បីសិក្សារួចហើយដាក់បញ្ចូនមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។
គួរឮកថា សេចក្តីព្រាងច្បាប់វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)ត្រូវបានអ្នកតំណាងរាស្ត្រចំនួន៨៧រូបបានស្នើសុំធ្វើវិសោធនកម្មទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ថ្មី (ស្ទូនមួយ) ។ ដោយមាត្រា៤៥ថ្មី (ស្ទួនមួយ) ដែលអគ្គលេខាធការដ្ឋានរដ្ឋសភាចេញផ្សាយមានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយមិនអាចបង្កើតគណ បក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ ។
បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះនឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់បន្ទាប់ពីផុតរយៈពេលនៃការហាម ឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវ បានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រតាមដំណើរបស់នាយករដ្ឋមន្ត្រីតាមសេច ក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
សេចក្តីស្នើច្បាប់នេះបញ្ជាក់ស្រាប់វិសោធនកម្មខាងលើមានគោលដៅសំខាន់ៗគឺបញ្ជាក់ឲ្យច្បាប់តាមផ្លូវច្បាប់អំពីករណីបុគ្គលដែលត្រូវបានតុលាការហាមឃាត់ការធ្វើសកម្មភាព នយោបាយ ។ បើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើកអាចទទួលបាននីតិសម្បទាឡើងវិញ តាមច្បាប់នេះ ។ វិសោធកម្មច្បាប់នេះក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិតេយ្យសេរីពហុបក្សនីតិរដ្ឋព្រមទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ ៕
ចែករំលែកព័តមាននេះ