ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់កាំភ្លើងផ្ទុះកក្រើក ​! លេង​បា.ញ់​មិន​ខ្លាច​អត់​តិច​សោះ​ចឹ​ង​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០ ខែធ្នូ​នេះ​នៅ​ចំណុច​ភូមិ​ដំរី​កូន ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​រង​គ្រោះ​ដោយ​ត្រូវ​គ្រាប់​នៅ​ភ្លៅ​ខាងឆ្វេង ។ ព័ត៌មាន​ជាបឋម​ថា…

ខេត្តកំពង់ឆ្នាំង ៖ មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០ ខែធ្នូ​នេះ​នៅ​ចំណុច​ភូមិ​ដំរី​កូន ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​រង​គ្រោះ​ដោយ​ត្រូវ​គ្រាប់​នៅ​ភ្លៅ​ខាងឆ្វេង ។

ព័ត៌មាន​ជាបឋម​ថា ជា​អំពើ​ប្លន់​ប្រដាប់​អាវុធ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ដឹក​មក​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។

ព័ត៌មាន​បឋម​ពី​ជន​រង​គ្រោះ​ដែល​កំពុង​តែ​សម្រាក​នៅ​ឯ​មន្ទីរពេទ្យ​បាន​និយាយ​ឲ្យ​ដឹង​ថា រូប​គាត់​មានឈ្មោះ វ៉ា​ត់ សុខសាន្ត អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ។ មុន​ពេល​កើតហេតុ​រូប​គាត់​ជាមួយនឹង​ប្រជា​ការពារ​កំពុង​តែ​អង្គុយ​ជុំ​គ្នា​នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ ពេល​នោះ​ក៏​បានលឺ​តាម​វិទ្យុទាក់ទង​ថា មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​នៅផ្ទះ​ឈ្មោះ ស៊ុ​យ គឹ​ម បន្ទាប់​មក​រូប​គាត់ និង​ប្រជា​ការពារ​បាន​ស្ទុះ​ទៅ​កន្លែង​កើតហេតុ​ក្នុង​គោលបំណង​ទៅ​ជួយ​ជន​រង​គ្រោះ​ពេល​ទៅ​មិន​ទាន់​ដល់​ផង ក៏​ត្រូវ​ជនល្មើស​បាញ់​ជា​ច្រើន​គ្រាប់​ស្រោច​មក​លើ​ប្រជាពលរដ្ឋ​ដែល​ប្រុង​ចូល​ទៅ​ជួយ​បណ្តាល​អោយ​រូប​គាត់​រង​របួស​ត្រូវ​ភ្លៅ​ខាងឆ្វេង ។

ជាមួយ​គ្នា​នោះ​ស្ត្រី​ជា​ម្ដាយ​របស់​ជន​រង​គ្រោះ​ក៏​បាន​និយាយ​ឱ្យ​ដឹង​ដែរ​ថា រូប​គាត់​អត់​បាន​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​នៅ​ក្នុង​វត្ត​ដំរី​កូន ហៅ​វត្ត​ថ្មី ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ​គាត់​បាន​មក​ដល់​បានដឹង​ថា ជនសង្ស័យ​មាន​គ្នា​៣​នាក់ បាន​ទៅ​ប្លន់​ផ្ទះ​ឈ្មោះ ស៊ុ​យ គឹ​ម ប៉ុន្តែ​មិន​បាន​យក​ទ្រព្យសម្បត្តិ​អ្វី​បាន​នោះ​ទេ ដោយសារ​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ទៅ​ចូល​ជួយ ។ យ៉ាងនេះ​ក្តី​ឈ្មោះ ស៊ុ​យ គឹ​ម ត្រូវ​បាន​ជនល្មើស​វាយ​បណ្ដាល​ឱ្យ​ហើម​មុខ​ហើម​មាត់ ។ ចំណែក​ស្ត្រី​ជា​អនុប្រធាន​ភូមិ​ដំរី​កូន​ឈ្មោះ ហែម វួ​ន ក៏​ត្រូវ​ជនល្មើស​ចាប់ចង​ជាប់​ផង​ដែរ ។

ដោយឡែក​លោក ជាង សុ​វ​ណ្ណា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​បរិបូរណ៍​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ​ថា លោក​មិន​ទាន់​ច្បាស់​ថា ករណី​នេះ​ជា​អំពើ​ប្លន់ ឬ​គំនុំ​អោយ​បាន​ច្បាស់លាស់​នៅឡើយ​ទេ ពេល​នេះ​លោក​កំពុង​តែ​ស្រាវជ្រាវ​នៅឡើយ​លោក​គ្រាន់តែ​ដឹង​ថា នៅ​យប់​កើតហេតុ​ជនល្មើស​មាន​គ្នា​៣​នាក់ បាន​ដើរ​ចូល​ទៅ​ក្នុងភូមិ​ដោយ​សួរ​ប្រជាពលរដ្ឋ​រកគោ​បា ហើយ​ក៏​បាន​ចាប់ចង​ស្ត្រី​ឈ្មោះ ហែម វួ​ន ជា​អនុប្រធាន​ភូមិ និង​បាន​ដោះ​យក​ចិញ្ចៀន​ផ្លា​ក​ទី​ន​តម្លៃ​ប្រមាណ​ជាង​១០​ម៉ឺន​រៀល រួច​ចូល​ទៅ​ផ្ទះ​ឈ្មោះ ស៊ុ​យ គឹ​ម វាយ​យក​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល រួច​ក៏​គេច​ចេញ​ទៅ ដោយ​បាន​គំរាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​តាម​បើ​ហ៊ាន​តាម​គេ​នឹង​បាញ់ ។

ប្រជាពលរដ្ឋ​នៅ​តែ​ព្យាយាម​តាម ដើម្បី​ចាប់​ជនល្មើស​ទើប​ជនល្មើស​នោះ​បាញ់​ស្រោច​ចំនួន​៣​គ្រាប់​មក​លើ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​រង​របួស​ម្នាក់ ។ ព័ត៌មាន​បន្ថែម​យើង​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ