ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ឈូស​ខ្ទេច​ដី​ព្រៃ​ភ្នំ​សុរិយា​…​ប៉ុន្តែ​សាលាស្រុក​ភូត​១០០​ភាគរយ​ថា​អត់​…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា បណ្តាញ​សង្គម​ហ្វេ​ស​បុក​បានអោយ​ដឹង​ថា ជា​ច្រើន​ខែ​ណាស់​មក​ហើយ ដី​ស្ថិត​ក្នុង​គម្រប​ព្រៃឈើ​របស់​រដ្ឋ​នៅ​ចំណុច​ភ្នំ​ពាម​លោក និង​ភ្នំ​សុរិយា ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស…

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា បណ្តាញ​សង្គម​ហ្វេ​ស​បុក​បានអោយ​ដឹង​ថា ជា​ច្រើន​ខែ​ណាស់​មក​ហើយ ដី​ស្ថិត​ក្នុង​គម្រប​ព្រៃឈើ​របស់​រដ្ឋ​នៅ​ចំណុច​ភ្នំ​ពាម​លោក និង​ភ្នំ​សុរិយា ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ត្រូវ​បាន​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​រាប់​ពាន់​ហិ​កតា ដើម្បី​រៀបចំ​លក់​ទៅ​អោយ​ចិន ។

ជុំវិញ​បញ្ហា​នេះ​ខាង​រដ្ឋបាល​សាលាស្រុក​ទឹកផុស​បាន​បដិសេធន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មិន​ការ​រំលោភ​ឈួ​ស​ឆាយដី​ព្រៃរបស់​រដ្ឋ​ឡើយ ។ យ៉ាងនេះ​ក្តី​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ភ្នាក់ងារ​យើង កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែធ្នូ​នេះ​ថា ពិតជា​មានការ​ឈូស​ឆាយ​ដៃ​ព្រៃរបស់​រដ្ឋ នៅ​ចំណុច​ភ្នំ​សូ​រិ​យា​ពិតមែន លោក​ថែម​ទាំង​បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​ឃាត់​គ្រឿងចក្រ​បាន​ចំនួន​៣​គ្រឿង​ទៀត​ផង កាលពី​ពេល​ថ្មី​ៗ​នេះ ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង លោក ងិ​ន ហ៊ុន បាន​បញ្ជាក់​ថា កាលពី​ចុងខែ​វិច្ឆិកា​កន្លង​ទៅ​នេះ លោក​ពិតជា​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​នៅ​ចំណុច​ភ្នំ​សុរិយា​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ពិតប្រាកដ​មែន ដោយ​ចាប់​បាន​គ្រឿងចក្រ​ប្រភេទ​អា​បុល​ចំនួន​៣​គ្រឿង​ដែល​កំពង់​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​នៅ​ចំណុច​ភ្នំ​ខាងលើ ។

ប៉ុន្តែ​ពេល​ប្រតិបត្តិការ​បង្ក្រាប​អា​បុល​២​គ្រឿង​បាន​ព្យាយាម​បើក​រត់គេច​បណ្តាល​អោយ​ខូច​មិន​អាច​បើកបរ​បាន​ទើប​មន្ត្រី​ជំនាញ​យក​បាន​តែ​មួយ​គ្រឿង​មក​ដាក់​នៅ​មន្ទីរ​កសិកម្ម​ខេត្ត ចំណែក​២​គ្រឿង​ទៀត​កំពុង​អោយ​ជាង​ជួសជុល ។
ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ