ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ជួបគ្រោះថ្នាក់​តាម​ផ្លូវ​យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ផឹកស៊ី​បើកបរ​ក្នុង​ល្បឿន​យ៉ាង​ល្បឿន​ដូច​ហោះ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ទៀត​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់ ​និង​របួសធ្ងន់​​ស្រាល២នាក់​ កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​តារាង​បាល់ទាត់​រយ​ស័​រ​វែ​ន តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ផឹកស៊ី​បើកបរ​ក្នុង​ល្បឿន​យ៉ាង​ល្បឿន​ដូច​ហោះ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ទៀត​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់ ​និង​របួសធ្ងន់​​ស្រាល២នាក់​ កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​តារាង​បាល់ទាត់​រយ​ស័​រ​វែ​ន តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឡុ​ង សា​រឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល មានស្រុក​កំណើត​នៅ​ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើត គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​កង់​បី​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​មក​ពី​ស្តុ​ប​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ឆ្ពោះទៅ​ស្ពាន​អាកាស​៧​មក​រា​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ដែល​ជា​ផ្លូវ​កោង ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១FQ-៩៤៩៣ ទើបតែ​ចេញពី​ផឹកស៊ី​នៅផ្ទះ​បងប្អូន​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ហើយ​គោលបំណង​ជិះម៉ូតូ​​ទៅ​កន្លែងធ្វើការ​វិញ​នៅ​ក្បែរ​កន្លែង​កើតហេតុ​។

ប្រភព​ដដែល​បាន​បន្ត​ថា បុរស​២​នាក់​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ម៉ាក​ហុងដា និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ។

ដោយឡែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​បាន​រង​របួសធ្ងន់ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​បាន​រង​របួសស្រាល ហើយ​ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយា
ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ដើម្បី​រង់ចាំ ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

ដោយឡែក​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​ដែល​ជា​ស្រុក​កំណើត​របស់​ជន​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ