ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​សង្ស័យជា​ចោរ​ប៊ិះ​អស់​ជីវិត​… ​ព្រោះ​​អ្នកវាយ​​ចេះ​តែវាយ តែអត់​​ដឹង​​ពី​បទ​​អ្វី?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​​ជា​ចោរលួច​​ចង់ឃា​ត់ខ្លួន​សួរ​នាំ តែ​បាន​រត់ក៏​នាំ​​គ្នា​ស្រែកថា «​ចោរ​ៗ» និង​​ដេញចាប់​បាន​ព្រួត​វាយ​ស្ទើរស្លាប់ ខណៈ​ទាំង​មិន​ទាន់​ដឹងពី​បទអ្វីនៅឡើយ បណ្តាល​​​បុរស​​នោះ​បែកក្បាល​ហូរ​ឈាម​ដួល​សន្លប់​នឹង​ថ្នល់ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​​ផ្លូវ ​កាលពី​វេលា​ម៉ោង​១០​យប់ថ្ងៃ​ទី​១០…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​​ជា​ចោរលួច​​ចង់ឃា​ត់ខ្លួន​សួរ​នាំ តែ​បាន​រត់ក៏​នាំ​​គ្នា​ស្រែកថា «​ចោរ​ៗ» និង​​ដេញចាប់​បាន​ព្រួត​វាយ​ស្ទើរស្លាប់ ខណៈ​ទាំង​មិន​ទាន់​ដឹងពី​បទអ្វីនៅឡើយ បណ្តាល​​​បុរស​​នោះ​បែកក្បាល​ហូរ​ឈាម​ដួល​សន្លប់​នឹង​ថ្នល់ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​​ផ្លូវ ​កាលពី​វេលា​ម៉ោង​១០​យប់ថ្ងៃ​ទី​១០ ​ធ្នូ ស្ថិត​នៅ​​សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ​ ។

ប្រភពឱ្យដឹងថា បុរសខាងលើ​ឈ្មោះ ឃុន ហេង អាយុ​៣៧​ឆ្នាំ ​​ស្នាក់​នៅ​មិន​ពិតប្រាកដ ​ជាជន​​អនាថា​ដោយត្រូវ​​ចោទ​ថា ដោយសារ​​នៅ​មុននៅ​ពេល​​កើតហេតុ គឺ​​​គាត់បាន​ដើរទៅ​​ដើរមក ​អើត​ឡើ​ម​ៗនៅក្បែរ​ផ្ទះ​​​ពលរដ្ឋ​មួយ​កន្លែង ទើប​​គេ​សង្ស័យដូច្នេះ​​​​ ។ ពេលនោះ ​គេ​បម្រុង​ឃាត់​សួរនាំ​ ស្រាប់តែ​​គាត់​រត់ទើប​​ដេញ​ចាប់​ ហើយ​ស្រែ​កថា​ចោរ​ៗ មក​ដល់​លើ​ផ្លូវ​271 មុខ​ធនាគារ​ABA ក៏​មាន​ប្រជាពលរដ្ឋ​​ដែល​ឃើញ​ហេតុ​ការណ៍​​ចាប់បាន​ និង​ព្រួត​វាយ​ម្នាក់មួយ​ដៃ ម្នាក់​មួយ​ជើង បណ្តាល​ឱ្យ​​បែកក្បាល​ ហូរ​ឈាម​ដួល​សន្លប់​នៅ​លើ​ផ្លូវតែម្តង ​។

ពល​​រដ្ឋ​ម្នាក់​​អះអាង​ថា បុរស​ដែល​​គេ​សង្ស័យ​ខាងលើ​នេះ គឺ​​បម្រុង​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​លួច​ទ្រព្យសម្បត្តិ​គាត់ តែពេល​និយាយ​ចប់ ​​ក៏​គេចខ្លួន​បាត់​ទៅ ​។ ប្រភព​ពីពលរដ្ឋផ្សេេង​ទៀត​​និយាយ​​ថា គេឃើញជននេះ មានបក្សពួកម្នាក់ទៀត តែ​បាន​ជិះម៉ូតូគេច​បាត់​ហើយ ។

ទោះបីជាយ៉ាងណា ក្រោយ​​​ហេតុការណ៍នេះ ​​គឺ​គ្មាន​អ្នក​ណា​ម្នាក់​ចេញ​មុខ​និងចេញ​​មក​​ដាក់​ពាក្យបណ្តឹង​ប្តឹង​បុរស​សង្ស័យ​ខាងលើ​​នេះ​​ទេ ​ហើយ​​សមត្ថកិច្ច ក៏​​មិន​បាន​ឃាត់ខ្លួនដែរ ​។ ​​​​បុរស​ដែលគេព្រួត​វាយនេះ​ បាន​ក្រោក​ពី​សន្លប់​ ​ដើរ​ចេញពី​កន្លែង​កើតហេតុ​ទៅ​មុខ​បន្ត​ទៀត ។

ជនសង្ស័យ​ម្នាក់ត្រូវប្រជាពលរដ្ឋសង្ស័យថាជាចោរលួចគាស់វៃស្ទើរស្លាប់

បាន​បង្ហោះ​ដោយ FireBuzz នៅ ថ្ងៃ​ច័ន្ទ 10 ធ្នូ 2018

អត្ថបទសរសេរ ដោយ