ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ក្លាយជា​អ្នក​ផលិត​អាវុធ​ធំ​ទី​២

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ យោង​តាម​របាយការណ៍​មួយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ក្រុង​ស្តុក​ខូ​ល SIPRI ចេញផ្សាយ​នា​ថ្ងៃ​ទី​១០​ធ្នូ​ថា ប្រទេស​រុ​ស្ស៊ីក្លាយជា​អ្នក​ផលិត​អាវុធ​ធំ​ទី២​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧​នាំមុខ​អង់គ្លេស​។​ចំណែក​បារាំង​វិញ​នៅ​តែ​ជា​អ្នក​ផលិត​អាវុធ​ធំ​ទី​៤ ខណៈ​អា​មេ​រិ​ក​នៅ​តែ​ជា​អ្នក​ផលិត​អាវុធ​ធំ​ជាងគេ​បង្អស់​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នក​ស្រាវជ្រាវ​ម្នាក់​របស់​SIPRI និយាយ​ថា បណ្ដា​សហគ្រាស​គ្រឿង​សព្វាវុធ​រុ​ស្ស៊ី…

ប្រទេស​រុ​ស្ស៊ី ៖ យោង​តាម​របាយការណ៍​មួយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ក្រុង​ស្តុក​ខូ​ល SIPRI ចេញផ្សាយ​នា​ថ្ងៃ​ទី​១០​ធ្នូ​ថា ប្រទេស​រុ​ស្ស៊ីក្លាយជា​អ្នក​ផលិត​អាវុធ​ធំ​ទី២​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧​នាំមុខ​អង់គ្លេស​។​ចំណែក​បារាំង​វិញ​នៅ​តែ​ជា​អ្នក​ផលិត​អាវុធ​ធំ​ទី​៤ ខណៈ​អា​មេ​រិ​ក​នៅ​តែ​ជា​អ្នក​ផលិត​អាវុធ​ធំ​ជាងគេ​បង្អស់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នក​ស្រាវជ្រាវ​ម្នាក់​របស់​SIPRI និយាយ​ថា បណ្ដា​សហគ្រាស​គ្រឿង​សព្វាវុធ​រុ​ស្ស៊ី ក្នុង​ឆ្នាំ​២០១៧​តំណាង​ឲ្យ​៩,៥%​នៃ​ការ​លក់​អាវុធ ក្នុង​ចំណោម​អ្នក​ផលិត​អាវុធ​ធំ​ជាងគេ​ទាំង​១០០​។ ទឹកប្រាក់​នៃ​ការ​លក់​អាវុធ​របស់​រុ​ស្ស៊ី​មាន​ប្រមាណ​ជា​៣៧,៧​ពាន់​លាន​ដុល្លារ កើន​៨,៥%​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ