ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចលាក់​ដល់​ទៅ​៣​កន្លែង​នៅ​រក​ឃើញ​ទៀត​ពិតជា​មិនធម្មតា​មែន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខេត្ត​មាន​ប៉ូលិស​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​នគរបាល​តាម​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រីជា គឺ​ម សាន ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​ស្នងការ​នគរបាល​ខេត្ត ។…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខេត្ត​មាន​ប៉ូលិស​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​នគរបាល​តាម​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រីជា គឺ​ម សាន ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​ស្នងការ​នគរបាល​ខេត្ត ។

ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​ចុះ​បង្ក្រាប​នៅ​ទីតាំង​ចែកចាយ​រូបភាព និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ចំនួន​៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​ក្រុង​សៀមរាប ទើប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ចំនួន​៩​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ។ ហេតុ​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៩​នាក់​នោះ​ធ្វើ​ឡើង នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​៣​ទីតាំង​ផ្សេង​គ្នា ក្នុង​ក្រុង​សៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ជា គឺ​ម សាន ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ថា ការ​ចុះ​បង្ក្រាប​ករណី​ចែកចាយ​រូបភាព និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ក្នុង​ទីតាំង​ចំនួន​៣​ផ្សេង​គ្នា​នោះ​កម្លាំង​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់​រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ លោក​បាន​បញ្ជាក់​ថា​ទីតាំង​ទី​១-​ផ្ទះ​លេខ​E២១ ក្នុង​បុរី​អាក់​ខេត ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​បាន​ម្នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ។ ទី​២- ផ្ទះ​វីឡា​ជួល​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​៥​នាក់​រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ។ ទី​៣ – បន្ទប់​លេខ​៣០៥ ក្នុងផ្ទះ​សំណាក់​មហា​មាន ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ឃាត់ខ្លួន​មនុស្ស​៣​នាក់​រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ។

លោក​បាន​បញ្ជាក់​ទៀត​ថា ជនជាតិ​ចិន​ទាំង​៩​នាក់​ដែល​ឃាត់ខ្លួន​ទី​១- ឈ្មោះ PAN ZHIFU ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៨ ។ ទី​២- ឈ្មោះ HUANGXINFA ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៥ ។ ទី​៣- ឈ្មោះ HUANG FULONG ភេទ​ប្រុស កើត​ឆ្នាំ​១៩៩១ ។ ទី​៤- ឈ្មោះ WEIJIBO ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ។ ទី​៥ – ឈ្មោះ GUSH ENG FENG ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៨ ។ ទី​៦- ឈ្មោះ LI WEIMING ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៣ ។ ទី​៧- ឈ្មោះ PAN XIADONG ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៧ ។ ទី​៨- ឈ្មោះ PAN ZONGJI ភេទ​ប្រុស កើត​ឆ្នាំ​១៩៨២ និង​ទី​៩- ឈ្មោះ DAI GUANGQIANG ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៤ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ជនជាតិ​ចិន​ទាំង​៩​នាក់​នោះ​ត្រូវ​បាន​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឱ្យ ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ បច្ចុប្បន្ន​ជនសង្ស័យ (​ជនជាតិ​ចិន​) ទាំង​០៩​នាក់ និង​វត្ថុ​តាង​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ