ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​សាក​ចិត្ត​ប្តី​… លេង​មួយ​ក្បាច់​យក​កូន​ធ្នាក់​ ញាក់សាច់​ផ្អើលពេញ​ Facebook

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្នុង​ខេត្ត Zhejiang ពី​បទ​កុហក​ប៉ូលិស និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​បំពុលសង្គម ក្រោយ​ពី​ប្រកាស​ដើរ​រក​កូនប្រុស​ដែល​បាន​បាត់​ខ្លួន​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្នុង​ខេត្ត Zhejiang ពី​បទ​កុហក​ប៉ូលិស និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​បំពុលសង្គម ក្រោយ​ពី​ប្រកាស​ដើរ​រក​កូនប្រុស​ដែល​បាន​បាត់​ខ្លួន​។

ស្ត្រី​ជា​ម្តាយ​អាយុ​៣៣​ឆ្នាំ បាន​ប្រកាស​ដើរ​រក​កូនប្រុស ដោយ​រាយការណ៍​ទៅ​ប៉ូលិស​នៅ​រសៀល​ថ្ងៃ​សុក្រ​។ ភ្លាម​នោះ ព័ត៌មាន​នេះ​ក៏​បាន​ផ្អើល​ពេញ​បណ្តាញ​សង្គម ដោយសារ​តែ​ស្ត្រី​ជា​ម្តាយ​ហ៊ាន​ជះ​លុយ ៥​សែន​យន់​ជា​រង្វាន់​ដល់​អ្នករក​ឃើញ​។ អស់​រយៈពេល​៥​ថ្ងៃ ក្មេង​ប្រុស​នោះ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​។

តាម​ការ​ពិត គឺ​វា​មិន​បាន​បាត់​ខ្លួន​នោះ​ទេ​។ នាង​ជា​ម្តាយ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា នាង​បាន​យក​កូន​របស់​នាង​ទៅ​លាក់​នៅ​ក្នុង​រថយន្ត​របស់​នាង ក្រោយ​ពេល​កូន​នាង​ចេញពី​សាលា​។ រួច​ហើយ នាង​ក៏​បើក​រថយន្ត​ទៅ​ទម្លាក់​កូន​នាង​ឲ្យ​នៅ​ក្នុងភូមិ​ជិត​នោះ​។ នាង​បន្ត​ថា នាង​ធ្វើ​ដូចនេះ​ក៏​ដោយសារ​តែ​ចង់​សាក​ចិត្ត​ប្តី ដែល​កំពុងធ្វើការ​នៅ​ទីក្រុង​មួយទៀត​ឆ្ងាយ​ពី​គ្នា​។

ការ​សាក​ចិត្ត​របស់​នាង ពិតជា​បង្ហាញ​ថា ប្តី​របស់​នាង​ស្រឡាញ់​កូនប្រុស​ប៉ុនណា​មែន​។ គ្រាន់តែ​ដឹង​ដំណឹង​​ភ្លាម គេ​ក៏​បាន​ដើរ​រក​អស់​រយៈពេល​៤​ថ្ងៃ​ជាប់​គ្នា​មិន​ដេក​មិន​ពួន​។

ថ្វីបើ​សាក​ចិត្តបាន​សម្រេច នាង​ត្រូវ​ដោះស្រាយ​ជាមួយនឹង​ប៉ូលិស ដោយ​ត្រូវ​ចាប់ខ្លួន​ពី​បទ​កុហក​ប៉ូលិស និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​បំពុលសង្គម​។ ប៉ូលិស​ថា ទ​ង្វើ​របស់​នាង​បាន​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា និង​ថវិកា​របស់​សាធារណៈ​មិន​តិច​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ