ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រឿង​ស៊ី​ញ៉ូ​បត់ មួយ​គ្រឿង​ទៀត​មក​បុក​ពេញទំហឹង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥១​នាទី​យប់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦-៤៧ ស្ថិត​នៅ​ភូមិ​ទួល​ឈើ​នាង ឃុំ​សង្កែ​សាទ​ប…

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥១​នាទី​យប់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦-៤៧ ស្ថិត​នៅ​ភូមិ​ទួល​ឈើ​នាង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ពៅ ប៉ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ឈើ​នាង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​រង​របួសធ្ងន់ ។

ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា ស្គូ​ពី​អាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១L-១០៨៤ បើកបរ​ដោយ​ឈ្មោះ យឹ​ម យូ​ម៉ុង ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​រង​របួសធ្ងន់​។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ស្រង់​សំដី និង​ការ​បំភ្លឺ​របស់​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ អាល់​ហ្វា ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស៊ី​ញ៉ូ​បត់​ឆ្វេង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា ស្គូ​ពី​អាយ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​អាល់​ហ្វា​ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល និង​រង​របួសធ្ងន់​ទាំង​សងខាង​តែ​ម្តង​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​សាច់ញាតិ និង​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ។

ចំណែក​ទាំង​២​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​រង់ចាំ​ភាគី​ទាំង​២​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ