ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ឆ្ងល់​ម្តេច​នាង​គ​ស្រែក​កណ្តាល​យប់​…​រត់​ទៅ​មើល​នាំ​គ្នា​ព័ទ្ធ​ផ្ទះ​ចាប់​ឃាតករ​ល្មោភកាម

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាង​គ​ដែល​ជា​កូនកំព្រា​ឪពុក​ម្តាយ​​រស់នៅ​តែ​ម្នាក់ឯង បាន​ត្រូវ​ជន​លាមកម្នាក់ ​លប​ឡើង​ទៅ​លើ​ផ្ទះ​​ចាប់រំលោភ​នាង​ រហូតបាន​សម្រេច ហើយ​សម្លាប់​តែ​ម្តង ។ ប៉ុន្តែ​ក្រោយពី​សម្លាប់​នាង​រួច ជន​…

ខេត្តកំពង់ស្ពឺ ៖ នាង​គ​ដែល​ជា​កូនកំព្រា​ឪពុក​ម្តាយ​​រស់នៅ​តែ​ម្នាក់ឯង បាន​ត្រូវ​ជន​លាមកម្នាក់ ​លប​ឡើង​ទៅ​លើ​ផ្ទះ​​ចាប់រំលោភ​នាង​ រហូតបាន​សម្រេច ហើយ​សម្លាប់​តែ​ម្តង ។ ប៉ុន្តែ​ក្រោយពី​សម្លាប់​នាង​រួច ជន​
នេះ​មិន​បានរ​ត់ទៅ​ណា​ទេ គឺ​បាន​នៅ​ដេក​ឱប​សព​នាង​ រហូត​អ្នក​ជិតខាង​ប្តឹង​សមត្ថកិច្ច​ឱ្យ​​ព័ទ្ធ​ចាប់​បាន​ទាំង​យប់ ។

មន្ត្រី​នគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹង​ថា ករណី​រំលោភ​សម្លាប់​នេះ កើតឡើង​កាល​យប់​ថ្ងៃ​ទី​៧  ធ្នូ ​កន្លង​ទៅ វេលា​ម៉ោង​ប្រហែល​ជាង​១១​យប់ នៅ​ភូមិ​ក្រាំង​ឈើ​នាង ឃំ​ុ​មហាឫស្សី ស្រុក​គងពិសី ។ ជន​រង​គ្រោះ​​អាយុ​៣៣​ឆ្នាំ ដេក​នៅ​លើ​ផ្ទះ​ឈើ​សង់​ខ្ពស់​ពី​ដី​ទំហំ​៨​ម៉ែត្រ ​គុណ​នឹង​៧​ម៉ែត្រ ជញ្ជាំង​ក្តារ ដំបូល​ប្រក់​ក្បឿង​ក្បាច់ ត្រូវ​ជន​ដៃដល់​ឈ្មោះ យុក រ៉ាត់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​អ​ន្ទា​វ ឃំ​ុស្តុក ស្រុក​គងពិសី ឡើង​ទៅ​ចាប់រំលោភ ហើយ​សម្លាប់​នាង​ចោល​បំបិទមាត់​ ព្រោះ​ខ្លាច​បែក​ការណ៍ ។ ក្រោយ​កើតហេតុ សមត្ថ​កិច្ច​បានទៅ​ដល់​ឡោម​ព័ទ្ធ និង​ចាប់ខ្លួន​ជនសង្ស័យ​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ឃុំខ្លួន ​ដើម្បី​បន្ត​នីតិវិធី ។

តាម​អ្នក​ជិតខាង​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​នោះ​ ពួក​គាត់​ឮ​សំឡេង​នាង​​ស្រែក ដែល​ជា​ធម្មតា​នាង ​មិន​ដែល​ស្រែក​នៅ​ពេល​យប់​ព្រលប់​​ទេ ។ ពេល​នោះ​ គ្រប់​គ្នា​ឆ្ងល់​ក៏​រត់​សំដៅ​ទៅ​ផ្ទះ​របស់​​នាង ហើយ​រុញ​ទ្វារ​ស្រាប់តែ​ជាប់​គន្លឹះ​ខាងក្នុង លុះ​បញ្ចាំង​ពិល​តាម​ប្រឡោះ​ក្តារ ឃើញជនសង្ស័យ​យក​កាំបិត​ខ្ទាស់​ទ្វារ​ជាប់ ។

នៅ​ពេល​សមត្ថកិច្ច​មក​ដល់ អ្នក​ភូមិ​បាន​គាស់​ទ្វារ​ចូល​ទៅ​និង​នាំ​គ្នា​ដើរ​រក ក៏​ឃើញ​ជនសង្ស័យ​កំពុង​ដេក​ឱប​សព​នាង​នៅ​ក្នុង​ភួយ​ទើប​ចាប់ខ្លួន​តែ​ម្តង ។ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឆ្លើយ​សារភាព​ថា មុន​ពេល​កើតហេតុ​រូបគេ​បាន​មក​សង់ផ្ទះ​ឲ្យ​អ្នក​ភូមិ​ដែល​នៅ​ជាប់​ផ្ទះ​របស់​នាង ។ ក្រោយ​ពេល​សង់​រួច​បើក​លុយ​ហើយ​ក៏​បែក​គ្នា​ទៅ​ផ្ទះ​អស់​ទៅ ដោយឡែក​រូបគេ​ក៏​វិល​ទៅ​ផ្ទះ​ដូច​អ្នក​ឯទៀត​ដែរ ។

ជនសង្ស័យ​ឆ្លើយ​ទៀត​ថា កំឡុង​ពេល​សង់ផ្ទះក្បែរ​នោះ រូបគេ​បាន​លែបខាយ​ជា​កាយវិការ​ចែចង់​នាង​ដែរ ។ លុះ​​ពេល​ត្រឡប់​ទៅ​ផ្ទះ ដោយ​នឹក​ស្មានថា​ នាង​ព្រម​ស្រឡាញ់​ខ្លួន ក៏​លប​ស្កាត់​ទៅ​រក​នាង តែ​ពេល​ឡើង​ដល់​​លើ​ផ្ទះ ​ត្រូវ​នាង​ស្រែក​ក៏​ចាប់​ខ្ទប់មាត់​នាង រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។

ពេល​ធ្វើ​សកម្មភាព​នោះ​នាង​ស្រែក​ដែរ​តែ​ស្រែក​មិន​រួច​ព្រោះ​រូបគេខ្ទប់មាត់​ជាប់ ហើយពី​ក្រោយ​រំលោភ​រួច​ក៏​សម្លាប់​នាង​ចោល​ព្រោះ​ខ្លាច​បែក​ការណ៍​ដឹង​ដល់​អ្នក​ជិតខាង តែ​មិន​នឹក​ស្មានថា​អ្នក​ជិតខាង​ដឹង​រឿង និង​រាយ​ការណ៍​​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ព័ទ្ធ​ចាប់​រូបគេ​ឡើយ ។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​សាច់​ញាតិ​ និង​អ្នក​ភូមិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ជា​ជាងសំណង់ ​ដែល​បាន​មក​សង់ផ្ទះ​ឲ្យ​អ្នក​ភូមិ​ម្នាក់ ​ជាប់​ផ្ទះ​ជន​រង​គ្រោះ ។ ក្រោយ​ពេល​សង់​រួច ក្រុម​ជាង​ទាំងអស់​​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ច្រើន​ថ្ងៃ​មក​ហើយ ដោយឡែក​ជន​សង្ស័យ​ស្រាប់តែ​យប់​កើតហេតុ​ បាន​មក​លប​ចាប់​នាង​រំលោភ​នៅ​លើ​ផ្ទះ​ហើយ​សម្លាប់​តែ​ម្តង ៕ ​​

អត្ថបទសរសេរ ដោយ