វាសនា BREXIT ចាំអ៊ុតការបោះឆ្នោតសភា
ប្រទេសអង់គ្លេស ៖ រដ្ឋមន្ត្រី BREXITអង់គ្លេស លោក STEPHEN BARCLAY ថ្លែងនាថ្ងៃទី៩ ធ្នូ ថា…
ប្រទេសអង់គ្លេស ៖ រដ្ឋមន្ត្រី BREXITអង់គ្លេស លោក STEPHEN BARCLAY ថ្លែងនាថ្ងៃទី៩ ធ្នូ ថា…
ប្រទេសអង់គ្លេស ៖ រដ្ឋមន្ត្រី BREXITអង់គ្លេស លោក STEPHEN BARCLAY ថ្លែងនាថ្ងៃទី៩ ធ្នូ ថា រដ្ឋាភិបាលអង់គ្លេសផ្ដោតលើការបោះឆ្នោតរបស់សភា សម្រេចលើកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ដែលចរចាគ្នាជាមួយក្រុងព្រុចសែល ហើយការបោះឆ្នោតនោះនឹងប្រព្រឹត្តទៅដូចការគ្រោងទុកនាថ្ងៃទី១១ធ្នូ។
រដ្ឋាភិបាលអង់គ្លេសគិតថា យើងពិតជានឹងមានការបោះឆ្នោតរបស់សភា នាថ្ងៃទី១១ធ្នូ ដូចការគ្រោងទុក ហើយយើងសង្ឈឹមឈ្នះ។ នេះជាការអះអាងរបស់លោក KWASI KWARTENG រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកខាងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXIT។
បើពិនិត្យលើការប្រៀបធៀបកម្លាំងក្នុងសភាអង់គ្លេស វាហាក់ដូចជាមិនប្រាកដដែរ ដែលគេទទួលបានសំឡេងភាគច្រើនក្នុងសភា គាំទ្រកិច្ចព្រមព្រៀងពីការដកខ្លួនចេញនោះដែលចរចាគ្នារវាងក្រុងឡុងដ៏និងក្រុងព្រុចសែល ហើយមណ្ដារដ្ឋមន្ត្រីអង់គ្លេសសង្ស័យថា បរាជ័យក្នុងការបោះឆ្នោតនោះ អាចបង្កឲ្យរដ្ឋាភិបាលដួលរលំ៕
ចែករំលែកព័តមាននេះ