ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​មើល ផ្ទះ​ដី​ក្នុង​សម័យ​បុរាណ​រាជវង្ស​តិចមើល៍

5 ឆ្នាំ មុន

China Xinhua News របស់​ចិន​បាន​បង្ហាញ​ផ្ទះ «​ធូ​ឡូ​វ​»(Tulou) ជា​សំណង់​មួយ​នៅ​ក្នុង​សម័យ​រាជវង្ស​សុង និង​យួន ជាទី​ជម្រក​របស់​ចិន​«​ខិៈ​» នៅ​លើ​ភ្នំ​ក្នុង​ខេត្ត​ហ៊្វូ​ជៀន​(Fujian) នា​ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ប្រទេស​ចិន…

China Xinhua News របស់​ចិន​បាន​បង្ហាញ​ផ្ទះ «​ធូ​ឡូ​វ​»(Tulou) ជា​សំណង់​មួយ​នៅ​ក្នុង​សម័យ​រាជវង្ស​សុង និង​យួន ជាទី​ជម្រក​របស់​ចិន​«​ខិៈ​» នៅ​លើ​ភ្នំ​ក្នុង​ខេត្ត​ហ៊្វូ​ជៀន​(Fujian) នា​ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ប្រទេស​ចិន ។

ផ្ទះ​«Tulou» មាន​លក្ខណៈ​ជា​ផ្ទះ​ដី​កម្ពស់​ប្រហែល​ពី​៥-៦​ជាន់ ជា​លំនៅ​ឋាន​របស់​ពលរដ្ឋ​ប្រហែល​៨០០​នាក់ ឬ​ពី​៣០​ទៅ​៤០​គ្រួសារ​។ សំណង់់ផ្ទះ​ដី​នេះ​បាន​ចេញ​ម៉ូ​ដ​នៅ​ក្នុង​គោល​គំនិត «​បិទ​នៅ​ផ្នែក​ខាងក្រៅ បើក​នៅ​ផ្នែក​ខាងក្នុង​» របស់​ចិន ដោយនៅ​ខាងក្នុង​បាន​ចែក​ចេញ​ជា​បន្ទប់ តូច​ៗ ហើយ​បន្ទប់ នីមួយ​ៗ​បែរមុខ​ដាក់​គ្នា​។ ចំណែក​ជញ្ជាំង​ខាងក្រោយ​មាន​តួនាទី​សម្រាប់​ជា​កំផែង និង​មាន​ទីធ្លា​នៅ​ចំ​កណ្ដាល ។

ក្នុង​ឆ្នាំ​២០០៨​អង្គការ​«​យូ​ណេ​ស្កូ​» បាន​ប្រកាស​បន្ថែម​ផ្ទះ​«Tulou» ចំនួន​៤៦​កន្លែង​ដាក់​នៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក និង​បាន​រៀបរាប់​ពី​សំណង់​នេះ​ថា​ជា «​អាណាចក្រ តូច​ៗ​សម្រាប់​ក្រុម​គ្រួសារ​» ឬ​«​ក្រុង​ដ៏​តូច​មួយ​មាន​មនុស្ស​រស់នៅ​យ៉ាង​ណែនណាន់តាន់តាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ