ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកំពត​ទទួលស្គាល់​…​ភ្នំ​ខេត្តកំពត​គេ​យក​អស់ហើយ​ខ្លះ​មានច្បាប់​…​ខ្លះ​លួច​ត្រង់​ៗ(មានវីដេអូ)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ឯកឧត្តម​ជាវ តា​យ អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​ថា ភ្នំ​តូច​ធំ​ជា​ច្រើន ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​ត្រូវ​បាន​ឯកជន​កាន់កាប់​ស្ទើរតែ​ទាំងស្រុង​អស់​ទៅ​ហើយ​មាន​ភ្នំ​ខ្លះ​ក៏​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​ត្រឹមត្រូវ​លក្ខណៈ​តាម​ប្រព័ន្ធ​រដ្ឋបាល ។ ចំណែក​ភ្នំ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បុគ្គល​មាន​លុយ​អំណាច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​កាន់កាប់​ឯកជន ។…

ខេត្តកំពត ៖ ឯកឧត្តម​ជាវ តា​យ អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​ថា ភ្នំ​តូច​ធំ​ជា​ច្រើន ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​ត្រូវ​បាន​ឯកជន​កាន់កាប់​ស្ទើរតែ​ទាំងស្រុង​អស់​ទៅ​ហើយ​មាន​ភ្នំ​ខ្លះ​ក៏​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​ត្រឹមត្រូវ​លក្ខណៈ​តាម​ប្រព័ន្ធ​រដ្ឋបាល ។

ចំណែក​ភ្នំ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បុគ្គល​មាន​លុយ​អំណាច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​កាន់កាប់​ឯកជន ។ មាន​ភ្នំ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បុគ្គល​ខិលខូច​យក​គ្រឿងចក្រ​ឈួ​ស​ឆាយ​យក​អាចម៍ដី​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​នោះ​ទេ ។ សកម្មភាព​ខាងលើ​ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​ឈូស​ឆាយ​ហើយ​បុគ្គល​ទាំងនោះ​បាន​វាតទី​យក​ដី​ភ្នំ​ខាងលើ​ធ្វើ​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ​ទៀត​ផង ។

ដោយឡែក​ថ្មី​ៗ​នេះ​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ល្អាង និង​ភូមិ​ដំណាក់​អំពិល ស្ថិត​ក្នុង​ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត បាន​ធ្វើការ​រិះគន់​ចំពោះ​អាជ្ញាធរ​ស្រុក​ដងទង់ និង​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដែល​មាន​តួនាទី​គ្រប់គ្រង​គម្រប​ព្រៃឈើ​របស់​រដ្ឋ​បាន​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល​ឈ្មោះ សះ វ​ណ្ណា កាប់​ឈើ​ទន្ទ្រាន​ដី​ភ្នំ​ដោយ​ខុសច្បាប់ និង​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​យក​អាចម៍ដី​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​នៅ​ដី​ច​ង្កះ​ភ្នំ​ដង្កូវ​ត្រង់​ចំណុច​ភូមិ​ដំណាក់​អំពិល និង​ភូមិ​ល្អាង ដែល​ស្ថិត​ក្នុង​ទឹកដី​ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ។

តាម​ប្រភព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ឈូស​ឆាយ​រុករាន​ទន្ទ្រាន​ដី​ភ្នំ​នា​ពេល​កន្លង​មក ក៏​ដូច​នា​ពេល​នេះ​ដែរ គេ​ឃើញ​ភ្នំ​មួយ​ខ្សែ​ឈ្មោះ​ភ្នំ​ដង្កូវ ស្ថិត​ក្នុងភូមិ​ដំណាក់​អំពិល និង​ភូមិ​ល្អាង ក្នុង​ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ភ្នំ​មួយ​ខ្សែ​នេះ​កំពុង​រង​ការ​កាប់​ទន្ទ្រាន​រុករាន និង​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ព្រមទាំង​កាយ​អាចម៍ដី​ភ្នំ​ដឹក​លក់​យ៉ាង​អនាធិបតេយ្យ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​រុករាន​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្បែរ​ជើងភ្នំ ដើម្បី​កាយ​យក​អាចម៍ដី​លក់ និង​ដើម្បី​ទន្ទ្រាន​កាន់កាប់​ជា​កម្ម​សិទ្ធ​របស់​បុគ្គល​ខាងលើ គេ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កំពត​២​រូប ដែល​គេ​ធ្លាប់​ឃើញ​ចុះ​ទៅ​កន្លែង​ធ្វើ​សកម្មភាព​ខាងលើ​ជា​ញឹកញាប់​ផង​ដែរ មុន​នឹង​ក្រោយ​មានការ​ឈូស​ឆាយដី​នៅ​ចំណុច​ខាងលើ​នេះ​។

ព័ត៌​មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ