ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ស្តង់​ពិព័រណ៍​ចំនួន​៥០០​​ក្នុង​​ពិធីបុណ្យ​សមុទ្រ​នៅ​កោះកុង

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ចាប់ពី​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្តកោះកុង​ក៏​ដូច​ជា​អនុគណៈ​ក​ម្មា​ការ​រៀបចំ​ពិព័រណ៍​អន្តរក្រសួង​បាន​ត្រៀម​ស្តង់​ពិព័រណ៍​សំរាប់​លក់​ផលិតផល​នានា​ចំនួន​៥០០​ស្តង់​ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​១៦​ ខែធ្នូ​ ២០១៨​ ខាង​មុខ​នេះ…

ខេត្តកោះកុង ៖ ចាប់ពី​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្តកោះកុង​ក៏​ដូច​ជា​អនុគណៈ​ក​ម្មា​ការ​រៀបចំ​ពិព័រណ៍​អន្តរក្រសួង​បាន​ត្រៀម​ស្តង់​ពិព័រណ៍​សំរាប់​លក់​ផលិតផល​នានា​ចំនួន​៥០០​ស្តង់​ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​១៦​ ខែធ្នូ​ ២០១៨​ ខាង​មុខ​នេះ ។

លោក អ៊ុ​ក សា​រិ​ទ្ឋ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​ជា​សមាជិក អនុគណៈ​ក​ម្មា​ការ​ពិព័រណ៍​នេះ​បាន​បញ្ជាក់​ថា អនុគណៈ​ក​ម្មា​ការ​អន្តរក្រសួង​បាន​ត្រៀម​ស្តង់​ចំនួន​៥០០​ស្តង់ សំរាប់​ជួល ក្នុង​នោះ​មាន​ស្តង់​ភាគី​ថៃ​ចំនួន​២៥០​ស្តង់ និង​ភាគី​កម្ពុជា​ចំនួន​២៥០​ស្តង់ ក្នុង​នោះ​ក្រសួងទេសចរណ៍​មាន​១០០​ស្តង់ ក្រសួងពាណិជ្ជកម្ម​ចំនួន​១០០​ស្តង់​និង​អាជ្ញាធរ​ខេត្ត​ចំនួន​៥០​ស្តង់ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ទៀត​ថា ស្តង់​ភាគី​ថៃ​មាន​លក់ទំនិញ​ចម្រុះ​ជា​ផលិតផល​ថៃ ស្តង់​ក្រសួងពាណិជ្ជកម្ម​មាន​លក់​ផលិតផល​ខ្មែរ​ចម្រុះ​២៥​ខេត្ត​-​ក្រុង ស្តង់​ក្រសួងទេសចរណ៍​មាន​បង្ហាញ​អំពី​សក្តានុពល​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ