ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូ​ជី​មិ​ញ​ចង់​លក់​បច្ចេកវិទ្យាដោយ​ងាយស្រួល​ជាង​មុន

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ នាយកដ្ឋាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​របស់​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ព្យាយាម​ធ្វើ​ពាណិជ្ជ​កម្ម​​លើ​លទ្ធផល​ស្រាវជ្រាវ​ដោយ​ត​ភ្ជាប់​តម្រូវការ និង​ការ​ផ្គត់ផ្គង់​វិនិយោគ ដើម្បី​នាំ​យក​បច្ចេកវិទ្យា​ចូល​ទីផ្សារ និង​ជួយ​ចុះ​សិទ្ធិក​ម្មសិ​ទិ្ធ​បញ្ញា​ជាដើម ។ ពួក​គេ​បាន​បង្កើត និង​ធ្វើ​បច្ចុប្បន្ន​កម្ម Techmart…

ទីក្រុង​ហូ​ជី​មិ​ញ ៖ នាយកដ្ឋាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​របស់​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ព្យាយាម​ធ្វើ​ពាណិជ្ជ​កម្ម​​លើ​លទ្ធផល​ស្រាវជ្រាវ​ដោយ​ត​ភ្ជាប់​តម្រូវការ និង​ការ​ផ្គត់ផ្គង់​វិនិយោគ ដើម្បី​នាំ​យក​បច្ចេកវិទ្យា​ចូល​ទីផ្សារ និង​ជួយ​ចុះ​សិទ្ធិក​ម្មសិ​ទិ្ធ​បញ្ញា​ជាដើម ។

ពួក​គេ​បាន​បង្កើត និង​ធ្វើ​បច្ចុប្បន្ន​កម្ម Techmart Online ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា​ប្រឹក្សា និង​ជំនួយ​ដោយ​ស្វែងរក​ដៃគូ ។  សាកលវិទ្យាល័យ​, វិទ្យាស្ថាន​ស្រាវជ្រាវ និង​ក្រុមហ៊ុន​ដែល​មាន​បច្ចេក​វិទ្យា អាច​ចូលរួម បាន ហើយ​Techmart Online ជា​អ្នកលក់ និង​ស្វែងរក​ដៃគូ ។

លោក Bui Thanh Bang ប្រធាន​នាយកដ្ឋាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ព័ត៌មាន និង​មជ្ឈមណ្ឌល​ស្ថិតិ​បាន​ឲ្យ​ដឹង​ថា ៖« ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​ភាគី​ទាង​សងខាង​អាច​ជួប​ផ្ទាល់ និង​ពិភាក្សា​ពី​បញ្ហា​ដែល​ជាប់​ពាក់ព័ន្ធ »​។

ក្រៅពី​គាំទ្រ​ដល់​ការ​លក់ និង​ទិញ​ព័ត៌មាន​ហើយ​ប្រព័ន្ធ​ខាងលើ​ក៏​ផ្តល់​ទីប្រឹក្សា​ជំនាញ​ដើម្បី​ការពារ​សិទ្ធិ​របស់​ពួ​គេ​ដែរ ។

លោក Bang បាន​ឲ្យ​ដឹង​ថា ៖« ពួក​យើង​មាន​អ្នកជំនាញ​ច្រើន​ជាង​១០០​នាក់​មក​ពី​វិស័យ​ខុស​ៗ​គ្នា​ដែល​រួម​មាន វិស័យ​ច្បាប់ ការ​ត្រួតពិនិត្យ​បច្ចេកវិទ្យា និង​សិទ្ធិកម្មសិទ្ធិ »​។

Techmart Online ក៏​ជួយ​ឲ្យ​វិនិយោគិន​ជួបនឹង​អ្នក​ស្រាវជ្រាវ​ដែរ ។ ប្រព័ន្ធ​នេះ​មាន​គោលដៅ​លក់​ផលិតផល​បច្ចេកវិទ្យា​ប្រមាណ​៥​ពាន់​មុខ​នៅ​ចុងឆ្នាំ​នេះ​ថែម​ទៀត​ផង ។

ទីក្រុង​ហូ​ជី​មិ​ញ​កំពុង​តែ​លើកតម្កើង​ទីផ្សារ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រើ​បច្ចេកវិទ្យា​ថ្មី និង​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ