ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ អកុសល​អាក្រក់​ខ្លាំង​ម្ល៉េះ​…​ខណៈ​ងើប​ទៅ​បត់ជើងតូច​ទៀប​ភ្លឺ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖  កាលពី​វេលា​ម៉ោង​ប្រមាណ​៤ទៀប​ភ្លឺ​ថ្ងៃ​ទី​០៨ ធ្នូ ​មានករណី​​បុរស​ម្នាក់ងើប​ពី​ដំណេក​ឡើង​ទៅ​បត់ជើងតូច ស្រាប់តែ​ដើរ​ផុង​រនាប​ផ្ទះ ​ធ្លាក់​កប់​ភក់​បាក់​.ក​ស្លាប់ស្ទើរតែមិនគួរឱ្យជឿ ស្ថិត​​ក្នុងភូមិ​ទួល​ចាន់ ឃុំ​លេ​ី​ក​ដែក ស្រុក​កោះធំ…

ខេត្តកណ្ដាល ៖  កាលពី​វេលា​ម៉ោង​ប្រមាណ​៤ទៀប​ភ្លឺ​ថ្ងៃ​ទី​០៨ ធ្នូ ​មានករណី​​បុរស​ម្នាក់ងើប​ពី​ដំណេក​ឡើង​ទៅ​បត់ជើងតូច ស្រាប់តែ​ដើរ​ផុង​រនាប​ផ្ទះ ​ធ្លាក់​កប់​ភក់​បាក់​.ក​ស្លាប់ស្ទើរតែមិនគួរឱ្យជឿ ស្ថិត​​ក្នុងភូមិ​ទួល​ចាន់ ឃុំ​លេ​ី​ក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ខាងលើ ឈ្មោះ ឆ​ន ថន ​អាយុ​៤៦ឆ្នាំ ​ជា​នេសាទ​ត្រី​លក់ ។ ទាក់ទិន​រឿងហេតុ​ខាងលើ​នេះ
​ត្រូវ​​​​ស្ត្រី​ឈ្មោះ ពៅ យឿ​ន ជា​ប្រពន្ធ​ជន​រង​គ្រោះ រៀបរាប់​ប្រាប់​សមត្ថ​កិច្ច​​​ថា ​​​​គាត់​បាន​ក្រោក​ពី​​ដំណេក ​​ដើរទៅ​បត់ជើងតូច​ នៅ​សំ​យ៉ាប​រោង​បាយ​ខាងក្រោយ ចំណែក​គាត់​​នៅ​សំរាក​ក្នុង​មុង​នៅឡើយ​ទេ ។ បន្តិច​ក្រោយមក ក៏​​ឮ​ស្នូរ​មានអ្វី​ធ្លាក់​​នៅ​រាន​បាយ​ខាង​​ក្រោយ ។

​ពេលគាត់​​ឮ​សម្លេង​ដូច្នោះ គាត់​ក៏​​​ស្ទុះ​ចេញពី​ក្នុង​មុង​ទៅ​មេ​ី​ល ស្រាប់តែ​ឃេ​ី​ញ​ប្តី​នៅ​ដេក នឹង​ដី​ក្រោម​រាន​បាយ ។ ភ្លាម​នោះ​គាត់ក៏​ចុះ​ទៅ​មេ​ី​ល​ប្តី និង​សួរនាំ​ប្តី​តែ​គាត់​មិន​តបត គ្រាន់តែ​ងេ​ី​ប​ក្បាល​​ហារ​មាត់​ម្ហ​ប​ៗ និយាយ​មិន​ចេញ គាត់​ក៏​ចាប់​ផ្តើម​ធ្វើ​ចលនា​រឹត​ញី​ដេ​ី​ម​ទ្រូង​ឲ្យ​ប្តី តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ប្តី​ក៏​ដាច់ខ្យល់​ស្លាប់​ភ្លាម​ទៅ ។

គាត់​បន្ត​ថា ពេល​ដឹង​ថាប្តី​ដាច់ខ្យល់​ស្លាប់​ គាត់​បាន​ហៅអ្នក​ជិតខាង​មក​ជួយ​​មេ​ី​ល និង​រាយការណ៍​ជូន​មេ​ភូមិ និង​អាជ្ញា​ធរមាន​សមត្ថកិច្ចតែម្តង ។

អត្ថបទសរសេរ ដោយ