ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ ៖ ការ​លក់ iPhone XR អាច​នឹង​ដាំ​ក្បាល​ចុះ​នៅ​ដើមឆ្នាំ​២០១៩

5 ឆ្នាំ មុន

ក្រុមហ៊ុន Apple បាន​ព្រមាន​កាលពី​ដើមខែ​នេះ​មក​ថា ពួក​គេ​ប្រហែលជា​មិន​អាច​ជួបនឹង​ការ​ព្យាករណ៍​របស់​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​សម្រាប់​រដូវ​កាល​ទិញ​ទំនិញ​មុន​ពេល​បុណ្យ​ទេ​ ។ អ្នកវិភាគ Ming-Chi Kuo មក​ពី​ក្រុមហ៊ុន TF…

ក្រុមហ៊ុន Apple បាន​ព្រមាន​កាលពី​ដើមខែ​នេះ​មក​ថា ពួក​គេ​ប្រហែលជា​មិន​អាច​ជួបនឹង​ការ​ព្យាករណ៍​របស់​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​សម្រាប់​រដូវ​កាល​ទិញ​ទំនិញ​មុន​ពេល​បុណ្យ​ទេ​ ។

អ្នកវិភាគ Ming-Chi Kuo មក​ពី​ក្រុមហ៊ុន TF Industries ក៏​បាន​ឲ្យ​ដឹង​ថា ការ​លក់ iPhone XR ក្នុង​កំឡុង​ពេល​ត្រីមាស​ទី ៤​នា​ឆ្នាំ​នេះ​អាច​នឹង​ត្រូវ​បាន​ប៉ះពាល់​ដោយ iPhone ចាស់​ៗ​ដូច​ជា iPhone 8 និង iPhone 7 រួម​ទាំង iPhone XS ដ៏​ថ្មី​ជាដើម ។

របាយការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក Kuo បាន​ព្យាករណ៍​ថា ការ​លក់ iPhone សរុប​នឹង​ធ្លាក់​ចុះ​សម្រាប់​ដើមឆ្នាំ ២០១៩​។ លោក​គិត​ថា​ការ​លក់​សរុប​នឹង​ស្មើ​រវាង​ពី ៤៧​ទៅ​៥២​លាន​គ្រឿង ឬ​ទាប​ជាង​ត្រីមាស​ទី​១​នា​ឆ្នាំ ២០១៨ ដែល​លក់​បាន ៥២​លានគ្រឿង​ ។

ការ​ព្យាករណ៍​របស់​លោក Kuo ស្រប​ទៅ​នឹង​របាយការណ៍​មួយ​ដែល​បាន​ចេញ​កាលពី​ស​ប្តា​ហ៍​មុន​ទាក់ទិន​នឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​ៗ​ទាំង​ពីរ​របស់ Apple គឺ Foxconn និង Pegatron ដែល​ត្រូវ​បាន​ប្រាប់​ឲ្យ​ផ្អាក​ផលិតកម្ម iPhone XR បន្ថែម​ ។

កាលពី​ថ្ងៃ​ច័ន្ទ តម្លៃ​ភាគហ៊ុន​របស់ Apple ក៏​បាន​ធ្លាក់​ចុះ​ដែរ​បន្ទាប់​ពី Lumentum ដែល​ជា​អ្នក​ផ្គត់ផ្គង់​របស់ Apple បន្ទាប​ការ​ព្យាករណ៍​លើ​ប្រាក់​ចំណូល​របស់​ខ្លួន​ព្រោះតែ​អតិថិជន​ដែល​ធំ​ជាងគេ​របស់​ពួក​គេ​បាន​កាត់​បន្ថយ​កា​រក​ម្ម៉​ង់​យ៉ាងច្រើន​ ។

វិនិយោគិន​គិត​ថា​វា​មាន​ន័យ​ថា Apple បាន​កាត់​បន្ថយ​កា​រក​ម្ម៉​ង់​សម្រាប់ iPhone XR ព្រោះ​ទូរស័ព្ទ​ស៊េរី​ចាស់​ៗ​ដូច​ជា iPhone 7 និង 8 មិន​ប្រើ​បច្ចេកវិទ្យា Face ID ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ