ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​១០​ធ្នូ​នេះ​សហជីព​សមាគម​ស្នើ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ចំនួន​១៩​ចំណុច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​សហជីព​សមាគម​តំណាង​ឲ្យ​សមាជិក​ជាង​១០​ម៉ឺន​នាក់ គ្រប់​ដណ្តប់​១៦​រាជធានី​ខេត្ត​បាន​ស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ចំនួន​១៩ ចំណុច នៅ​ថ្ងៃ​ទី​១០ ធ្នូ ទិវា​សិទ្ធិ​សមនុស្ស​អន្តរជាតិ​លើក​ទី​៧០ ។ យោង​តាម​សំណើរ​របស់​តំណាង​សហភាព​សហព័ន្ធ​សហជីព​សមាគម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​សហជីព​សមាគម​តំណាង​ឲ្យ​សមាជិក​ជាង​១០​ម៉ឺន​នាក់ គ្រប់​ដណ្តប់​១៦​រាជធានី​ខេត្ត​បាន​ស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ចំនួន​១៩ ចំណុច នៅ​ថ្ងៃ​ទី​១០ ធ្នូ ទិវា​សិទ្ធិ​សមនុស្ស​អន្តរជាតិ​លើក​ទី​៧០ ។

យោង​តាម​សំណើរ​របស់​តំណាង​សហភាព​សហព័ន្ធ​សហជីព​សមាគម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ធ្នូ បាន​លើក​ឡើង​ថា ក្នុង​ឱកាស​ទិវា​សិទ្ធិ​អន្តរជាតិ​ខូ​ប​លើក​ទី​៧០ (១៩៤៨-២០១៨) យើងខ្ញុំ​បាន​ឯកភាព​គ្នា​ដាក់​សំណើរ​ជូន​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ឲ្យ​ជួយ​ដោះស្រាយ​ដែល​មាន​ចំនួន និង​ខ្លឹមសារ​ដូច​ជា​១- ស្នើ​រាជរដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​២០៧​ដុល្លារ ក្នុង​មួយ​ខែ ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់​ដែរ​ស្បែកជើង ព្រមទាំង​កំណត់​ប្រាក់​ឈ្នួល​អប្បរ​មា​ឆាប់​ជូន​ដល់​កម្មករនិយោជិត​វិស័យ​សំណង់​ទេ​ចរណ៍​សេវាកម្ម​ដឹក​ជញ្ជូន និង​វិស័យ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ប្រឈម ។ ២- ស្នើ​រាជរដ្ឋាភិបាល​ពង្រឹង និង​ពង្រីក​សេវាកម្ម​របប​សន្តិសុខ​សង្គម ជូន​ដល់​កម្មករ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​អនុវត្ត​គោលនយោបាយ​ជាតិ​សន្តិសុខ​សង្គម​ឲ្យ​មាន​ប្រសិទ្ធិ​ភាព និង​តម្លាភាព រួម​ទាំង​បញ្ចូល​ភាគី​កម្មករនិយោជិត​ឲ្យ​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​សន្តិសុខ​សង្គម​ផង​ដែរ ។ ៣- ស្នើ​រាជរដ្ឋាភិបាល​ធានា​នូវ​សេរីភាព​សហជីព​ឲ្យ​ស្រប​តាម​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

៤-​ស្នើ​រាជរដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តី​ពី​សហជីព​ដូច​ជា មាត្រា​១០.១២.១៣.១៤.១៧. ២០. ២៤.២៩ .៥៤.៥៦ .៥៩ និង​ទោសពិន័យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កម្មករ​ក្នុង​ការ​រៀបចំ និង​ចូលរួម និង​ធ្វើ​តំណាង​ឲ្យ​សហជីព ។ ៥- ស្នើ​រាជរដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​បាន​ផ្តល់​ជូន​មក​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ការងារ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្ស៊ី​ណែវ ប្រទេស​ស្វី​ស ដោយ​ធ្វើ​ផែនទី​បង្ហាញផ្លូវ​ដោយ​កំណត់​សកម្មភាព​ពេលវេលា​ឲ្យ​ប្រាកដ​ជាក់លាក់ ។ ៦- ស្នើ​រាជរដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​ដែល​មាន​ចែង​ក្នុង​របាយការណ៍​បេស​កម្ម​ទំនាក់ទំនង​ផ្ទាល់​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ដែល​បាន​ចុះ​មក​បំពេញ​បេស​កម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ – ៣១ ខែមីនា ឆ្នាំ​២០១៧ ។ ៧- ស្នើ​រាជរដ្ឋាភិបាល​ចេញ​ប្រកាស​ស្តី​ពី​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ ដើម្បី​ការពារ​កម្មករនិយោជិត​ងាយ​រង​គ្រោះ​នៅ​ក្នុង​វិស័យ​សំណង់​សិប្បកម្ម​ដែក​ឡឥដ្ឋ ឧ​ហ្សា​ហ​កម្ម ដឹក​ជញ្ជូន និង​សេវាកម្ម​ជាដើម ។ ៨- ស្នើ​រាជរដ្ឋាភិបាល​ធានា​កុំ​ឲ្យ​មានការ​បំភិតបំភ័យ​គំរាមកំហែង​អំពើ​ហិង្សា​ការ​ធ្វើទុក្ខ​បុ​ម្នេញ និង​ជួយ​អន្តរាគមន៍​ទម្លាក់​ចោទប្រកាន់ និង​បណ្តឹង​ទាំងឡាយ​ទៅ​លើ​ថ្នាក់ដឹកនាំ​សហជីព ។

៩- ស្នើ​រាជរដ្ឋាភិបាល​បញ្ឈប់​និយោជក​កុំ​ឲ្យ​ប្រើប្រាស់​កិច្ចសន្យា​កា​ងារ​ខ្លី​ៗ​ខុសច្បាប់ និង​កិច្ចសន្យា​ម៉ៅ​ការ​បន្ត ។ ១០- ស្នើ​រាជរដ្ឋាភិបាល​រៀបចំ​ទីកន្លែង​ឲ្យ​បាន​សមរម្យ​សម្រាប់​បងប្អូន​កម្មករ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ប្រកប​មុខរបរ​ប្រកបដោយ​សុវត្ថិភាព​ផា​សុខភាព និង​ឧបត្ថម្ភ​ដើមទុន​សម្រាប់​ពួក​គាត់​ប្រកប​មុខ​បរ ។ ១១- ស្នើ​រាជរដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​១៨៣ ស្តី​ពី​សិទ្ធិ​កម្មករ​ជា​ស្ត្រី​ពេល​លំហែ​មាតុភាព និង​អនុសញ្ញា​លេខ​១៨៩​ស្តី​ពី ការ​ការពារ​សិទ្ធិ​កម្មករ​ធ្វើការ​តាម​ផ្ទះ ។ ១២- ស្នើ​រាជរដ្ឋាភិបាល​បង្កើត​តុលាការ​ការងារ​មួយ​ដែល​ឯករាជ្យ​អ​ព្យា​ក្រិ​ត្យ និង​យុត្តិធម៌ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករនិយោជិត​ឲ្យ​បាន​ឆាប់រហ័ស និង​គ្មាន​ការ​ចំណាយ​ថវិការ ហើយ​ត្រូវ​មាន​តំណាង​កម្មករនិយោជិត នៅ​ក្នុង​តុលាកា​នេះ​ផង​ដែរ ។ ១៣- ស្នើ​រាជរដ្ឋាភិបាល​ផ្តល់​ទុនដី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ប្រព័ន្ធ​ធារាសាស្ត្រ និង​រក​ទីផ្សារ​ស្រាប់​កសិផល​កសិកម្ម​ឲ្យ​បាន​ច្រើន​សម្រាប់​កសិករ ហើយ​ជា​ពិសេស​កសិក​ក្រីក្រ ។ ១៤- ស្នើ​រាជរដ្ឋាភិបាល​រៀបចំ​យន្តការ ការពារ​កម្មករ​ចំណាកស្រុក​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស​ឲ្យ​មាន​ប្រសិទ្ធភាព និង​ធានា​ការពារ​សុវត្ថិភាព​សម្រាប់​កម្មករ​ចំណាក់ស្រុក​ឲ្យ​ជ្រៀស​ផុត​ពី​ការ​ជូ​ញ​ដូរ ការ​កេង​ប្រ​វ័​ញ​ផ្លូវភេទ និង​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ជាដើម ។

១៥- ស្នើ​រាជរដ្ឋាភិបាល​ចាត់វិធានការ​ឲ្យ​បាន​តឹង​រឹង​ចំពោះ​ក្រុមហ៊ុន និង​មន្ត្រី​ខិលខូច​ឃុបឃិត​គ្នា​ធ្វើអំពើ​ទុច្ចរិត​ដោយ​បិទ​រោងចក្រ ហើយ​មិន​បាន​ផ្តល់​សំណង និង​អត្ថប្រយោជន​ផ្សេង​ៗ​ឲ្យ​កម្មករ​ត្រឹមត្រូវ​តាម​ច្បាប់ ។ ១៦-​ស្នើ​រាជរដ្ឋាភិបាល​ពង្រីក និង​ពង្រឹង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​មុខរបរ និង​ការងារ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិ​ភាព​សម្រាប់​យុវជន ជា​ពិសេស​ស្ត្រី​វ័យក្មេង ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​គ្រោះថ្នាក់ ។ ១៧-​ស្នើ​រាជរដ្ឋាភិបាល​មាន​វិធានការ​តឹង​រឹង​ដល់​ក្រុមហ៊ុន​ឲ្យ​រៀបចំ​បរិស្ថាន សន្តិសុខ និង​សុវត្ថិភាព​ទីកន្លែង​ការងារ ដើម្បី​ផ្តល់​សេចក្តីសុខ និង​ផា​សុខភាព​ដល់​កម្មករនិយោជិត និង​បញ្ឈប់​ការ​បញ្ចេញ​ការ​កាក​សំណល់​ពុល​រឹង រាវ និង​ផ្សែង​ពុល​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខ ភាព​មនុស្ស និង​បរិស្ថាន ។

១៨-​ស្នើ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឲ្យ​កម្មករនិយោជិត និង​សហជីព​នៅ​ក្រុមហ៊ុន​ជូ ហ៊ូ​យ ជេ​អេស​ឌី ការ​ពី​តូ​ល ព្រម​លាន​យន្ត ស្នាមញញឹម អង្គរ ហ្វូ​មី បាន​ចូល​ធ្វើការ​វិញ និង​ផ្តល់​ប្រាក់​រំលឹក​ជូន​ពូក​គាត់​ស្រប​តាម​ច្បាប់ ។ ១៩- ស្នើ​រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​និយោជក​ដក​ពាក្យបណ្តឹង​ដែល​បាន​ប្តឹង​ប្រឆាំង​ដឹកនាំ​សហជីព និង​កម្មករនិយោជិត​ទាំងអស់​ដែល​ពួក​គេ​តវ៉ា​កន្លង​មក និង​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ប្រឆាំង​សេរីភាព​សហជីព និង​សមាគម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ