ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហការ​ល្អ​ពី​ម្ចាស់ផ្ទះ​សំណាក់​… «​ពួក​គេ​ក្លែង​ជា​សង្ឃ​និង​សេព​គ្រឿងញៀ.ន​ផង​»

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុគ្គល​៥​នាក់​ដែល​ក្លែងបន្លំ​ធ្វើ​ជា​សង្ឃ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​ការ​សេព​គ្រឿងញៀន​មួយ​ចំនួន​ ត្រូវ​បាន​កម្លាំង​នគរបាលស្រុក​ព្រៃ​នប់​ឃាត់ខ្លួន​ នាំ​មក​កាន់​អធិការដ្ឋាន ​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ធ្នូ បន្ទាប់​ពី​ឃាត់ខ្លួន​ នៅ​ចំណុច​ផ្ទះសំណាក់​ហ្វី​លី​តា…

ខេត្ត​ព្រះ​សីហ​នុ ៖ បុគ្គល​៥​នាក់​ដែល​ក្លែងបន្លំ​ធ្វើ​ជា​សង្ឃ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​ការ​សេព​គ្រឿងញៀន​មួយ​ចំនួន​ ត្រូវ​បាន​កម្លាំង​នគរបាលស្រុក​ព្រៃ​នប់​ឃាត់ខ្លួន​ នាំ​មក​កាន់​អធិការដ្ឋាន ​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ធ្នូ បន្ទាប់​ពី​ឃាត់ខ្លួន​ នៅ​ចំណុច​ផ្ទះសំណាក់​ហ្វី​លី​តា ស្ថិត​ក្នុងភូមិ​អូ​តា​ប៉ា​ង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។

លោក​វរសេនីយ៍ឯក ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ លោក​បាន​ចាត់​​លោក​វរសេនីយ៍ត្រី ឈុ​ន រតនៈ ​ទទួល​បន្ទុក​គ្រឿងញៀន ចុះ​ទៅ​ដល់ទី​តាំង​ផ្ទាល់​ ដោយ​បាន​សហការ​ល្អ​ពី​លោក ហួត បូ​រ៉ា ម្ចាស់ផ្ទះ​សំណាក់​យីហោ «​ហ្វី​លី​តា» ជូន​ដល់​បន្ទប់​សង្ស័យឃើញជាក់ស្តែង​ថា ​ពួក​គេ​ទាំង​៥​នាក់​​បាន​ក្លែង​ជា​សង្ឃ​ និង​មាន​វត្ថុ​តាង​ពាក់ព័ន្ធ​ការ​សេព​គ្រឿង​ញៀន ​ក៏​បាន​នាំ​មក​កាន់​អធិការ​ដ្នា​ន​ ដើម្បី​សួរនាំ ។

លោក ហួរ យ៉ៃ បាន​បន្ត​ថា តាម​រយៈ​នៃ​កា​ស៊ើបអង្កេត និង​មានការ​និមន្ត​ចូលរួម​ពី​ព្រះ​តេជគុណ ឈឹ​ម យុ​ត ព្រះ​អនុគណ​ស្រុក​ព្រៃ​នប់ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ជួល​ពិនិត្យ​ទើប​ស្គាល់​ច្បាស់់​ថា ជន​ទាំង​៥​នាក់ គឺជា​អ្នក​ក្លែងបន្លំ​ជា​សង្ឃ​និមន្ត​បិណ្ឌបាត​លុយ​យក​មក​ទិញ​គ្រឿងញៀន​ស៊ីចាយ ដេក​ផ្ទះសំណាក់​យ៉ាង​ហ៊ឺហា ។

លោក​អធិការ​បន្ថែម​ថា ជន​ក្លែងបន្លំ​៥​នាក់​១-​ឈ្មោះ សូវ មិត្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​វែង​ខាងកើត ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ។២-​ឈ្មោះ សុខ រស្មី
ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ដូច​អ្នក​ទី​១ ។៣-​ឈ្មោះ មាស សី​ុ​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ដូច​អ្នក​ទី​១ ។ ៤-​ឈ្មោះ ជី ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​វែង​ខាងកើត ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ។ ៥-​ឈ្មោះ ខាត យន្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សុ​ភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត ។

សម្ភារ​ដែល​ដកហូត​រួម​មាន ស្បង់​ចីវរ​ចំនួន​៥ កំ​ប្លេ​រ បាត្រ​ចំនួន​៣ ។ជន​ទាំង​៥​នាក់​ត្រូវ​បានឱ្យ​ដោះ​ស្បង់​ចេញពី​សំណាក់​ព្រះ​អនុគណ​ស្រុក​ហើយ​កសាង​សំណុំរឿង​តាម​នីតិវិធី ។ លោក ហួរ យ៉ៃ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​តាម​ផ្ទះសំណាក់​នានា​អាច​ជួយ​ផ្តល់​ព័ត៌មាន ដូច​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ ដើម្បី​សហការ​ជាមួយ​សមត្ថកិច្ច​លុប​បំបាត់​សកម្មភាព​ជនខិលខូច​ដែល​តែងតែ​យក​ផ្ទះ​សម​ណា​ក់​សម្ងំ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ៕ ​

អត្ថបទសរសេរ ដោយ