ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​…​ព្រោះ​ឆក់​យក​ជីវិត​ម្នាក់​ហើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​ឆក់​ខ្សែភ្លើង​ពេល​កំពុង​កាន់​ក្បាល​មេក្រូ​ហ្វូ​ន​ច្រៀង​ខារ៉ាអូខេ កើតឡើង​កាលពី​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​០៩ ធ្នូ ស្ថិត​ចំណុច​ភូមិ​ថ្មី ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​ឆក់​ខ្សែភ្លើង​ពេល​កំពុង​កាន់​ក្បាល​មេក្រូ​ហ្វូ​ន​ច្រៀង​ខារ៉ាអូខេ កើតឡើង​កាលពី​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​០៩ ធ្នូ ស្ថិត​ចំណុច​ភូមិ​ថ្មី ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ខាងលើ មានឈ្មោះ ស៊ុម សុភា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​គឺ​បាន​អង្គុយ​ច្រៀង​ខារ៉ាអូខេ​នៅ​លើ​គ្រែ ។ មួយសន្ទុះ ស្រាប់តែ​មាន​ចរន្ត​ភ្លើង​ឆ្លង​តាម​ក្បាល​មេក្រូ​ហ្វូ​ន បណ្តាល​ឱ្យ​ឆក់​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​គ្រែ​ភ្លាម​ៗ​ធ្លាក់​ក្បាល​មេក្រូ​ហ្វូ​ន​នៅ​ជាប់​នឹង​ដើមទ្រូង (​ចំ​បេះដូង​) ។

ក្រោយ​កើតហេតុ ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​កំពង់​សីលា តែ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

អត្ថបទសរសេរ ដោយ