ខេត្តព្រះសីហនុ ៖ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីម្នាក់ទំនងនាងវង្វេងពីឪពុកម្តាយ ត្រូវបានអ្នករត់រ៉ីម៉កពីវាលរេញ ទៅភូមិទួល បានដាក់នាងចុះពីលើរ៉ីម៉កនៅចិញ្ចើមផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិបឹងរាំងឃុំសាមគ្គី ស្រុកព្រៃនប់ ដោយត្រូវបាននគរបាលប៉ុស្តិ៍ ឃុំសាមគ្គី យកទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីស្វែងរករកឪពុកម្តាយរបស់នាង ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ធ្នូ នេះ ។
ទោះជាយ៉ាងណា ក្មេងស្រីរូបនេះ នៅមិនអាចឆ្លើយជាមួយសមត្ថកិច្ច បញ្ជាក់ពីពីអត្តសញ្ញាណច្បាស់លាស់នោះឡើយ ព្រោះនាងនៅតូច ។ បើតាមពិនិត្យក្មេងស្រីនោះ កំពុងសន្និដ្ឋានថា អាចជិះរ៉ឺម៉កពីផ្សារវាលរេញទៅ តែទៅដល់ចំណុចខាងលើ ក៏ត្រូវម្ចាស់រ៉ឺម៉កដាក់ចុះ ដោយមិនដឹងពីមូលហេតុ ហើយជាមួយគ្នានេះនគរបាលប៉ុស្ត៍កំពុងទំនាក់ទំនង ទៅម្ចាស់រ៉ឺម៉កដើម្បីសួរនាំផងដែរ ។
ដូច្នេះ សមត្ថកិច្ចសូមអំពាវនាវដល់ឪពុកម្តាយ និងសាច់ញាតិ បើមានបាត់ក្មេងដូចភិនភាគនេះ អាចមកទាក់ទងសមត្ថកិច្ចស្រុកជាបន្ទាន់ ។
ចែករំលែកព័តមាននេះ