ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃ​១​អង្គ​លេង​មួយ​ក្បាច់​ផ្អើល​ឆោឡោ​ពេញ​វត្ត​ទាំងមូល

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ព្រះសង្ឃ​មួយ​អង្គ​ដែល​មាន​សតិ​មិន​គ្រប់គ្រាន់​បាន​ធ្វើ​សកម្មភាព​វាយ​អា​គុយ​សូ​ឡា​បណ្តាល​ឲ្យ​មាន​ចរន្ត​ភ្លើង​ឆាបឆេះ​កុដិ​មួយ​ខ្នង​មាន​ទំហំ ៥×៤ ម៉ែត្រ ដែល​បាន​កសាង​ឡើង​ដោយ​ថ្ម​ក្រោម​ឈើ​លើ ដំបូល​ប្រក​ស័ង្កសី កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែធ្នូ…

ខេត្តឧត្តរមានជ័យ ៖ ព្រះសង្ឃ​មួយ​អង្គ​ដែល​មាន​សតិ​មិន​គ្រប់គ្រាន់​បាន​ធ្វើ​សកម្មភាព​វាយ​អា​គុយ​សូ​ឡា​បណ្តាល​ឲ្យ​មាន​ចរន្ត​ភ្លើង​ឆាបឆេះ​កុដិ​មួយ​ខ្នង​មាន​ទំហំ ៥×៤ ម៉ែត្រ ដែល​បាន​កសាង​ឡើង​ដោយ​ថ្ម​ក្រោម​ឈើ​លើ ដំបូល​ប្រក​ស័ង្កសី កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុង​បរិវេណ​វត្ត មុ​នី្ន​សែន​ជ័យ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​តា​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វ​វែង ខេត្តឧត្តរមានជ័យ ។

ព្រះ​ចៅអធិការ​វត្ត មុន្នី​សែន​ជ័យ មាន​ព្រះ​នាម ជ្រិ​ន ហេង មាន​សង្ឃដីការ​ឲ្យ​ដឹង​ថា វត្ត​នេះ​បាន​សាងសង់​កាលពី​អំឡុង​ឆ្នាំ​២០០៣​មាន​ផ្ទៃដី​៩​ហិ​កតា មាន​ព្រះសង្ឃ​គង់នៅ​៧​អង្គ ព្រះសង្ឃ​មួយ​អង្គ​មាន​ព្រះ​នាម ភុំ ផាត់ ហៅ​ស្រី ផាត់ ជា​អតីត​ទាហាន​ក្នុង​កងពលតូច​ថ្មើ​ជើង​លេខ​៤១​ហើយ​ក៏​ជា​កូនលោក​មេបញ្ជាការ​ង​កងពល​ផង​ដែរ​បាន​យក​មក​បួស​ជា​សង្ឃ​បាន​រយៈពេល​៨​ខែ​ប៉ុណ្ណោះ ។

ព្រះ​ចៅអធិការ​វត្ត​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ព្រះសង្ឃ​អង្គ​នេះ​ដែល​ជា​សង្ឃ​មាន​សតិ​មិន​គ្រប់​ដោយ​មានចិត្ត​មួរ​ម៉ៅ​ក្នុង​ចិត្តបាន​យក​ពូ​ចៅ​ទៅ​វាយ​អា​គុយ​សូ​ឡា​បំបែក​បណ្តាល​ឲ្យ​មាន​ចរន្ត​ចេញ​ជា​អណ្តាតភ្លើង​ឆាបឆេះ​កុដិ​យ៉ាង​សន្ធោសន្ធៅ​ទោះជា​មាន​អ្នក​ភូមិ​នាំ​គ្នា​មក​ជួយ​ដងទឹក​ពន្លត់​តែ​ភ្លើង​នៅ​តែ​បន្ត​ឆាបឆេះ​ដដែល​រួម​ទាំង​សម្ភារ​ប្រើប្រាស​ផ្សេង​ៗ​ជា​ច្រើន​ត្រូវ​បាន​ឆេះ​ខ្ទេច ខណៈ​នេះ​ក៏​សុំ​អំពាវនាវ​ដល់ ឧក​ញា ឯកឧត្តម លោក​ជុំទាវ ពុទ្ធ​បរិ​ស័​ទ្ធ ចំណុះ​ជើងវត្ត​រស់នៅ​ទី​ជិត និង​រស់នៅ​ឯនាយ​សមុទ្រ​មេ​តា្ត​ជួយ​កសាង​កុដិ​ឡើង​វិញ​ផង ។

ប៉េ​អឹ​ម​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​រួច​មក​កងកម្លាំង​អាវុធហត្ថ​ស្រុក​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ និង​ធ្វើការ​ឃាត់ខ្លួន​ព្រះសង្ឃ​មួយ​អង្គ​ដែល​បាន​ធ្វើ​សកម្មភាព​បណ្តាល​ឱ្យ​ឆេះ​កុដិ និង​ធ្វើការ​ជាមួយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ធម្មការ​ស្រុក​បាន​ផ្សឹក​ចេញពី​ព្រះសង្ឃ​ឲ្យ​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​កំណើត​នៅ​ឯ​ខេត្តសៀមរាប​ក្នុង​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ