ផ្អើលផ្ទះសំណាក់…ខណៈជនបរទេសម្នាក់បែកក្បាលហូរឈាមស្លា.ប់
- កំពត
ខេត្តកំពត ៖ មានករណីជនបរទេសម្នាក់បានស្លាប់នៅផ្ទះសំណាក់ MAGIC SPONGE បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី ៩ ធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិ១ឧសភា…
ខេត្តកំពត ៖ មានករណីជនបរទេសម្នាក់បានស្លាប់នៅផ្ទះសំណាក់ MAGIC SPONGE បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី ៩ ធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិ១ឧសភា…
ខេត្តកំពត ៖ មានករណីជនបរទេសម្នាក់បានស្លាប់នៅផ្ទះសំណាក់ MAGIC SPONGE បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី ៩ ធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
ជនរងគ្រោះដែលស្លាប់ឈ្មោះ GAPPA HUNTER JAMES ភេទប្រុស អាយុ២០ឆ្នាំ ជាជនជាតិអាមេ
រិក (ជាភ្ញៀវទេសចរ) កាន់លិខិតឆ្លងដែនលេខ598482214 ។
សមត្ថកិច្ចបានចុះពិនិត្យឃើញជនរងគ្រោះស្លាប់ ដេកផ្កាប់មុខនៅលើទីធ្លាមុខផ្ទះសំណាក់ ដោយរបួសបែកក្បាល ហូរឈាមជាច្រើននៅជុំវិញនោះ ហើយសមត្ថកិច្ចពិនិត្យឃើញបៀមួយហ៊ូនៅលើដំបូលក្នុង.ទស៊ីម៉ង់ត៍នៃចុងក្បឿងលើដំបូល និងមានស្នាមជ្រះធូលី ដែលនៅជាប់ក្បឿងនោះ ។
សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះលូកដៃយកបៀ ដែលធ្លាក់នៅលើ.ទទឹកផ្នែកខាងលើនោះ រួចរអិលធ្លាក់មកក្រោមកំពស់ប្រមាណជិត១០ម៉ែត្រ បណ្តាលឱ្យបែកក្បាលស្លាប់នៅម៉ោងប្រមាណ១ទៅ៣រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ធ្នូ ២០១៨ ៕
ចែករំលែកព័តមាននេះ