ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អ្នក​លឿង​ចង់បាន​សួនច្បារ​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សព្វ​ថ្ងៃនេះ​ទីប្រជុំជន​អ្នក​លឿង នៅ​មិន​ទាន់​មាន​សួនច្បារ ឬ​ទីតាំង​លំហែកាយ​សម្រាប់​អោយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ អាច​ទៅ​ហាត់ប្រាណ ឬ​អង្គុយ​លេង​កំសាន្ត​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​នោះ​ទេ បើ​ទោះបីជា​តំបន់​នេះ​ប្រមូលផ្តុំ​ដោយ​មនុស្ស​ច្រើន​កុះករ និង​ជាទី​តាំង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ខេត្ត​ក៏​ដោយ​។ ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​បាន​លើក​ឡើង​ថា…

ខេត្តព្រៃវែង ៖ សព្វ​ថ្ងៃនេះ​ទីប្រជុំជន​អ្នក​លឿង នៅ​មិន​ទាន់​មាន​សួនច្បារ ឬ​ទីតាំង​លំហែកាយ​សម្រាប់​អោយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ អាច​ទៅ​ហាត់ប្រាណ ឬ​អង្គុយ​លេង​កំសាន្ត​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​នោះ​ទេ បើ​ទោះបីជា​តំបន់​នេះ​ប្រមូលផ្តុំ​ដោយ​មនុស្ស​ច្រើន​កុះករ និង​ជាទី​តាំង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ខេត្ត​ក៏​ដោយ​។

ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ​បើ​ត្រឹម​ហាត់ប្រាណ​ដើម្បី​សុខភាព ពួក​គាត់​អាច​ចូល​ទៅ​ហាត់​ក្នុង​វិហារ​ចិន ជិះ​កង់​តាម​ដងផ្លូវ ឬ​ចូល​ទៅ​ហាត់ប្រាណ​នៅ​ក្នុង​ក្លឹ​ប​ឯកជន​ក៏​បាន ប៉ុន្តែ​បើ​ចង់ទៅ​អង្គុយ​លេង​គយគន់​ទេសភាព​ស្ពាន​ហ្សឹ​បា​សា ឬ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ពី​ដង​ទន្លេមេគង្គ​វិញ​នោះ គឺ​គ្មាន​កន្លែង​នោះ​ទេ​។

ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​បញ្ជាក់​ថា ក្រោយ​ពី​ស្ពាន​ហ្សឹ​បា​សា ហៅ ស្ពាន​អ្នក​លឿង បាន​សម្ភោ​ធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ កំពង់ចម្លង​អ្នក​លឿង និង​អ៊ូ​សាឡា​ង​អ្នក​លឿង ក៏​ត្រូវ​បាន​ទុក​ចោល​ដោយ​មិន​មានការ​ប្រើប្រាស់​អ្វី​ទេ ហើយ​ទីតាំង​នេះ គឺជា​ទីតាំង​ដ៏​ល្អ​បំផុត ក្នុង​ការ​កែ​លម្អ​អោយទៅ​ជា​សួនច្បារ កន្លែង​ហាត់ប្រាណ កន្លែង​អង្គុយ​មើល​ទេសភាព​ស្ពាន​ហ្សឹ​បា​សា និង​កន្លែង​អង្គុយ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ពី​ដង​ទន្លេមេគង្គ ជា​ពិសេស​ក៏​ជា​កន្លែង​អាច​អោយ​ប្រជាពលរដ្ឋ ឈរ​មើល​ពិធី​ប្រណាំងទូក ដែល​អាជ្ញាធរ​ខេត្ត​តែងតែ​រៀបចំ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ជាក់ស្តែង​ព្រឹត្តិការ​ណ៌​ថា្ន​ក់​ជាតិ នៃ​ការ​បំបែក​ឯក​ទ​គ្គ​កម្ម​ទូកង​វែង​ជាងគេ​លើ​ពិភពលោក ក៏​ប្រារព្ធ​ធ្វើ​នៅ​ទីតាំង​នេះ​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ