ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ផ្សារ​ចាក់​ដី​លុប​ព្រែក​… អភិបាលខេត្ត​បញ្ជា​ឱ្យ​កាយ​វិញ​… ចាំ​មើល​គេ​ធ្វើ​តាម​ដែរ​ឬ​អត់?(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្ត​ចាត់វិធានការ​ក្តៅ​លើ​ករណី​ម្ចាស់​ផ្សារ​ប្រសូត​ថ្មី ចាក់​ដី​លុប​ព្រែក​រំលោភ​យក​​ដី​ព្រែក​ប្រសូត យក​ជា​កម្មសិទ្ធិ​ធ្វើ​ផ្សារ​ដោយ​យក​លេស​ថា​អភិវឌ្ឍន៍ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខឹងសម្បារ​តវ៉ា និង​ប្តឹង​ដល់​អាជ្ញាធរ​ស្រុក និង​អ្នក​សារព័ត៌មាន​ឲ្យ​ជួយ​អន្តរាគមន៍​និង​ចុះ​ផ្សាយ ដើម្បី​រក​បទ​អន្តរាគមន៍​ពី​ថ្នាក់​ខេត្ត និង​រាជរដ្ឋាភិបាល​អំពី​ផល​ប៉ះពាល់…

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្ត​ចាត់វិធានការ​ក្តៅ​លើ​ករណី​ម្ចាស់​ផ្សារ​ប្រសូត​ថ្មី ចាក់​ដី​លុប​ព្រែក​រំលោភ​យក​​ដី​ព្រែក​ប្រសូត យក​ជា​កម្មសិទ្ធិ​ធ្វើ​ផ្សារ​ដោយ​យក​លេស​ថា​អភិវឌ្ឍន៍ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខឹងសម្បារ​តវ៉ា និង​ប្តឹង​ដល់​អាជ្ញាធរ​ស្រុក និង​អ្នក​សារព័ត៌មាន​ឲ្យ​ជួយ​អន្តរាគមន៍​និង​ចុះ​ផ្សាយ ដើម្បី​រក​បទ​អន្តរាគមន៍​ពី​ថ្នាក់​ខេត្ត និង​រាជរដ្ឋាភិបាល​អំពី​ផល​ប៉ះពាល់ និង​ការ​ព្រួយបារម្ភ​នៃ​ការ​បាត់បង់​ព្រែក​ធម្មជាតិ​ដែល​ជា​ជម្រក​មច្ឆា ដែល​ស្រុក​ស្វាយ​ទាប​មាន​។

ដើម្បី​ឆ្លើយ​តប​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​០៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន និង​អនុវត្ត​វិធានការ​របស់​រដ្ឋបាល​ខេត្ត​ជុំវិញ​ករណី​ចាក់​ដី​រំលោភ​ចូល​ដី​ព្រែក​នៅ​ជិត​ផ្សារ​ប្រសូត​ថ្មី របស់​ម្ចាស់​ផ្សារ​ឲ្យ​កាយ​យក​អាច​ម៌​ដី​ចេញ​វិញ​។

ក្នុង​ជំនួប​សន្និសីទ​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​ខេត្ត លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត លោក​អភិបាល អភិបាលរង​ស្រុក​នាយក​រដ្ឋបាល​សាលា​ស្រុក លោក​ប្រធាន​ការិយាល័យ​អន្តរ​វិស័យ​ស្រុក លោក​មេឃុំ និង​មន្ទីរ​ពាក់ព័ន្ធ រួម​ទាំង​អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប​ទៀត​។

លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​បាន​លើកយក​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការ​បម្រើសេវា​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​ភិ​វ​ឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​ជាដើម រួម​ទាំង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​បាន​កើតឡើង​ក្នុង​ខេត្ត​ស្វាយរៀង ជាក់ស្តែង​ករណី​ចាក់​ដី​លប់​ព្រែក​រំលោភ​យក​ដី​ព្រែក​នេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ឲ្យ​ម្ចាស់​​ផ្សារ​កាយ​អាច​ម៌​ដី​យក​ចេញ​វិញ​។

ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ