ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម ប្រកាស​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​កា.ប់​ឈើ​ខុសច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​លទ្ធផល​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វៀតណាម​ពី​ថ្ងៃ​ទី​៦​ដល់ទី​៨ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យោង​តាម​លទ្ធផល​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វៀតណាម​ពី​ថ្ងៃ​ទី​៦​ដល់ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី្ត និង​លោកនាយក​រដ្ឋមន្ត្រី ង្វៀ​ន សួន​ហ្វ៊ុ​ក បាន​ប្តេជ្ញា​បង្កើន​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ និង​ការ​ចែករំលែក​ព័ត៌មាន​គ្នា​ឲ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​ទាំង​ការ​កាប់​ឈើ​ខុសច្បាប់​ក៏​ដូច​ជា​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ ។

នាយក​រដ្ឋ​ម​ន្រី្ត​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​យោបល់​ផង​ដែរ​អំពី​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​លើ​វិស័យ​អប់រំ និង​វប្បធម៌ ។ លោកនាយក​រដ្ឋមន្ត្រី ង្វៀ​ន សួន​ហ្វ៊ុ​ក បាន​ឯកភាព​សំណើ​រៀបចំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ទប់ស្កាត់​ការ​លួច និង​ការ​ជួញដូរ​សម្បត្តិ​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ ។

គួរ​បញ្ជាក់​ថា តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម ង្វៀ​ន សួន​ហ្វ៊ុ​ក នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ពី​ថ្ងៃ​ទី​៦ ដល់ ៨ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​បំណង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​ជំរុញ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រ​តិ​ប​តិ្ត​អន្តរជាតិ​បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ទស្សនកិច្ច​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក ង្វៀ​ន ហ្វ៊ូ​ជុង អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ​វៀតណាម និង​លោក​ជំទាវ ង្វៀ​ន ធី គឹ​ម​ងិ​ន ប្រធានរដ្ឋសភា​ជាតិ​វៀតណាម ហើយ​បាន​ជួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី ង្វៀ​ន សួន​ហ្វ៊ុ​ក ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​លើក​ឡើង​ថា​ថ្នាក់ដឹកនាំ​វៀតណាម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​បាន​សម្តែង​នូវ​កី្ត​សោមនស្ស​រីករាយ​ដោយ​ឃើញ​​វឌ្ឍនភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​អភិវឌ្ឍ និង​ភាព​កាន់តែ​ថ្កុំថ្កើង​នៃ​កិត្យានុភាព​របស់​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ៕

កែសម្រួលដោយ