ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​សៀង​ហៃ​ពេល​នេះ​… ពិតជា​មិនធម្មតា​ទេ

5 ឆ្នាំ មុន

​ប្រភព​ពី​ការ​​ចេញផ្សាយដោយ​​យោងតាមរបាយការណ៍ទឹក​លុយ​អាស៊ី​ប្រចាំឆ្នាំ (Annual Wealth Report Asia) របស់​ធនាគារឯកជន​ស្វុីស Julius Baer បាន​ឲ្យ​ដឹង​ថា ទីក្រុង​សៀង​ហៃ​…

​ប្រភព​ពី​ការ​​ចេញផ្សាយដោយ​​យោងតាមរបាយការណ៍ទឹក​លុយ​អាស៊ី​ប្រចាំឆ្នាំ (Annual Wealth Report Asia) របស់​ធនាគារឯកជន​ស្វុីស Julius Baer បាន​ឲ្យ​ដឹង​ថា ទីក្រុង​សៀង​ហៃ​ បាន​វ៉ា​ដាច់​ទី​ក្រុង​ហុងកុង និងប្រទេស​សឹ​ង្ហ​បុរី ដោយបាន​ក្លាយទៅជា​ទីក្រុង​មួយ ពោរពេញទៅ​​ដោយ​ភាព​ស៊ី​វិ​ល័យ​ជាង​គេ​នៅ​អាស៊ី​ ។

ប្រសិនបើ​លោក​អ្នក​ចូល​ចិត្ត​ទិញ​នាឡិកា​ថ្លៃ​ៗ កាបូបដៃ​ប្រេ​ន​ៗ និង​គ្រឿងអលង្ការ​តម្លៃ​កប់​ៗនោះ អ្នក​នឹង​មិន​អាច​រក​នៅឯណា​​បាន​ក្នុង​អាស៊ីថ្លៃ​ជាង​នៅ​ទីក្រុង​សៀង​ហៃ​នោះ​ទេ​ ។ វា​គឺជា​ទីក្រុង​ដែល​ត្រូវ​ជះ​លុយ​ច្រើន​​ជាងគេ​ ក្នុង​តំបន់​អាស៊ី សម្រាប់​អ្នក​ចង់បាន​ជីវិត​រស់នៅ​តាម​បែប​អភិជន​ ។

របាយការណ៍​នេះ បាន​មើលទៅ​លើ​តម្លៃ​របស់​វត្ថុ​ប្រណីត​ៗ និង​សេវាកម្ម​ចំនួន​២០ ដែល​មាននៅ​ក្នុង​តំបន់​ទាំង​១១ នៃ​ទ្វីបអាស៊ី​ ។ ក្នុង​ទីក្រុង​សៀង​ហៃ លោក​អ្នក​នឹង​អាច​ឃើញ​មាន​នាឡិកា​តម្លៃ​ថ្លៃ កាបូបដៃ​នារី​ៗ ស្រា គ្រឿងអលង្ការ ឡេ​លាប​ស្បែក និង​បន្ទប់​មន្ទីរពេទ្យ ដែល​សុទ្ធតែ​មាន​តម្លៃ​កប់​ៗ​ ។ ដោយឡែក​ គេ​ក៏​ឃើញ​មាន​របស់របរ​មួយ​ចំនួន​ថោក​ គួរឱ្យ​​កត់សម្គាល់​ផង​ដែរ ដូច​ជា​ស្បែកជើង​នារី បន្ទប់​សណ្ឋាគារ និង ព្យា​​ណូ ​។

បើ​ទោះបីជា​ដូចនេះ​ក៏​ដោយ ប្រសិនបើ​អ្នក​ចង់បាន​វត្ថុ​ប្រណីត​សម្បូរ​បែប អ្នក​អាច​រកបាន​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ ប្រសិនបើ​អ្នក​ចង់​ចាក់​ប៊ូ​តុ​កលើ​មុខ​បំបាត់​ជ្រួញ អ្នក​អាច​ទៅ​រកបាន​នៅ​ទីក្រុង​ម៉ុម​បៃ ប្រទេស​ឥណ្ឌា​។ ខាងក្រោម​នេះ​គឺជា​ចំណាត់ថ្នាក់​ដែល​ចុះ​ផ្សាយ​លើ​របាយការណ៍ Wealth Report Asia នៅ​ឆ្នាំ​នេះ​៖ ១. សៀង​ហៃ, ២. សឹ​ង្ហ​បុរី, ៣. ហុងកុង, ៤. តូ​ក្យូ, ៥. តៃប៉ិ, ៦. សេ​អ៊ូ​ល, ៧. បាំង​កក, ៨. ម៉ុម​បៃ, ៩. ម៉ា​នី​ឡា, ១០. ចា​កា​តា, ១១. កូ​ឡា​ឡាំ​ពួរ​ ។

អត្ថបទសរសេរ ដោយ