ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ជាង​៣​ម៉ោង ផ្អើល​ឆោឡោ​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ឃើញ​ស្បែកជើង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ពេល​ទៅ​មើល​ឱ​ពុក​ក្មេក​ឈឺ រួច​ឃើញ​កណ្តុ​រងាប់​យក​ទៅ​បោះចោល​ក្នុង​ស្រះ ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​តែ​ម្តង កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ពេល​ទៅ​មើល​ឱ​ពុក​ក្មេក​ឈឺ រួច​ឃើញ​កណ្តុ​រងាប់​យក​ទៅ​បោះចោល​ក្នុង​ស្រះ ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​តែ​ម្តង កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ស្រះ​ទឹក ស្ថិត​ក្នុងភូមិ​ជ្រៃ​រយោង ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ិ​ន មក​រា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​អូរ​ឡាំ​ពិ​ច ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ម៉ា​ន ប៊ុ​ន​ធូ ត្រូវជា​ប្អូនថ្លៃ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ថ្ងៃ​ទី​០៨ ធ្នូ ជន​រង​គ្រោះ​បាន​មក​មើល​ឱ​ពុក​ក្មេក​ឈឺ​នៅផ្ទះ ស្ថិត​ក្នុងភូមិ​ជ្រៃ​រយោង ឃុំ​ក​ណ្តោ​ក លុះដល់​ម៉ោង​០៩​និង​១៥​នាទី ថ្ងៃ​ទី​០៩ ធ្នូ ជន​រង​គ្រោះ​បានឃើញ​កណ្តុ​រងាប់​នៅ​ក្នុងផ្ទះ រួច​ក៏​យក​សត្វ​កណ្តុរ​ក្រវាត់​ចោល​​នៅ​ស្រះ​ខាងក្រោយ​ផ្ទះ ។

ប្អូនថ្លៃ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​មក​នៅ​ម៉ោង​១២​និង​៣០​នាទី ដោយ​ពុំ​ឃើញ​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ផ្អើល​ឆោឡោ​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ឃើញ​ស្បែកជើង​ជន​រង​គ្រោះ​អណ្តែត​ក្នុង​ទឹកស្រះ រួច​រាវរក​ក៏​ឃើញ​ជន​រង​គ្រោះ​លង់ទឹក​ស្រះ​ស្លាប់​បាត់​ទៅ​ហើយ បន្ទាប់​មក​ក្រុម​គ្រួ​សារបាន​រាយការណ៍​មក​សមត្ថកិច្ច​។

ក្រោយមក​សមត្ថកិច្ច រួម​មាន កម្លាំង​ជំនាញ កម្លាំង​ប៉ុស្តិ៍​អាជ្ញាធរ​មូលរ​ដ្ឋា​ន ចុះ​មក​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ទៅ​លើ​សព​ឃើញ​ថា ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែនហើយ ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ក្រោយ​ពេល​ពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ