ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឪពុក និង​អ្នក​ជិតខាង​ជួយ​ដើរ​រក​ដែរ​តែ​…​ហួសពេល​ទៅ​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្មេង​ស្រី​ម្នាក់​ជា​មនុស្ស​វិកល​ច​រិ​កបាន​លង់ទឹក​ស្លាប់ ខណៈ​ដែល​ដើរទៅ​លេង​ជាមួយ​អ្នក​ជិតខាង ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​ទី​០៩ ខែធ្នូ​នេះ នៅ​ចំណុច​ស្រះ​ទឹក ភូមិ​ព្រែក​ជ្រូក ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល…

ខេត្តកណ្តាល ៖ ក្មេង​ស្រី​ម្នាក់​ជា​មនុស្ស​វិកល​ច​រិ​កបាន​លង់ទឹក​ស្លាប់ ខណៈ​ដែល​ដើរទៅ​លេង​ជាមួយ​អ្នក​ជិតខាង ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​ទី​០៩ ខែធ្នូ​នេះ នៅ​ចំណុច​ស្រះ​ទឹក ភូមិ​ព្រែក​ជ្រូក ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ជាង វណ្ណ​រ៉ា ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ (​ជា​មនុស្ស​វិកល​ច​រិ​ក​) មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ស្លាប់​) ឪពុក​ឈ្មោះ ជឺ​ន ជាង អាយុ​៥០​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ម្តាយ​ឈ្មោះ ប៊ុត ស៊ី​ផ​ន អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។

ជន​រង​គ្រោះ​មាន​ជម្ងឺ​ប្រចាំ​កាយវិកល​ច​រិ​ក ហើយ​នៅ​ថ្ងៃ​ទី​០៩ ធ្នូ ២០១៨ វេលា​ម៉ោង​១៣​និង​៣០​នាទី ជន​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​ទៅ​លេង​ជាមួយ​ក្មេង​ៗ​ជិតខាង​ជា​ច្រើន​នាក់ នៅផ្ទះ ឈ្មោះ ប៊ុត មុំ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ត្រូវជា​អ៊ុំ​របស់​ជន​រង​គ្រោះ ពេល​ក្មេង​ៗ​នាំ​គ្នា​លេង​ស្រាប់តែ​បាត់​ជន​រង​គ្រោះ​ទើប​ឈ្មោះ ប៊ុត មុំ ប្រើ​ឲ្យ​កូនស្រី​ខ្លួន​ឈ្មោះ ហ៊ា​ង ស្រី​នាង និង​ក្មេង​ៗ​ជា​បងប្អូន​ឲ្យ​ជួយ​ដើរ​រក​ជន​រង​គ្រោះ​តែ​រក​មិនឃើញ ។ លុះដល់​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ដដែល​ឈ្មោះ ហ៊ា​ង ស្រី​នាង ដើរទៅ​ដល់​ស្រះ​ទឹក​ខាងជើង​ផ្ទះ​ឈ្មោះ ប៊ុត មុំ ឃើញ​សព​ជន​រង​គ្រោះ​អណ្តែត​ក្នុង​ទឹកស្រះ​ចម្ងាយ​ពី​មាត់​ស្រះ​បី​ម៉ែត្រ​ឃើញ​ដូច្នេះ​ឈ្មោះ ហ៊ា​ង ស្រី​នាង បាន​មក​តាម​ហៅ​ឈ្មោះ ប៊ុត មុំ និង​ឪពុក​ម្ដាយ​ជន​រង​គ្រោះ​ឲ្យ​មក​ជួយ​ស្រង់​ជន​រង​គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ រួច​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ។

បន្ទាប់​មក​សមត្ថកិច្ច​ផ្នែក​បច្ចេកទេស​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ គ្រូពេទ្យ​បាន​ធ្វើការ​ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់​តាម​ការ​ពិនិត្យ​សាកសព​មានទឹក​ហូរ​ចេញ​តាម​មាត់ និង​ច្រមុះ ពោះ​ប៉ោង ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​ទៀត​ទេ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ តាម​ការ​សន្និដ្ឋាន គឺ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ